The Murderer ឱកាសទៅ​ប្រកួត​នៅ​ប្រទេស​ចិនកាន់តែ​កៀក​

  • 2014-11-27 23:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ទៅ​ប្រកួត​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​ប្រកួត E-Sports អន្តរជាតិ​របស់ Clan The Murderer កាន់តែ​មាន​ច្រើនទៅៗ​ហើយ ដោយ The Murderer កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ប្រចាំ​សប្ដាហ៍​នេះ​ជាមួយ​នឹង​ពិន្ទុ ៤២.០៥៦ នៅ​ក្នុង​ដៃ តាម​ពី​ក្រោយ​ដោយ Clan CriminalX ដែល​មាន​ពិន្ទុ ២០.៩៧៦ និង​លេខ ៣ Clan The_PremieR មាន ១៣.៦៩៤ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ នា​វេលា​ម៉ោង ៣ រសៀល។

 

 

 

 

ទោះបីជា​ទទួល​បាន​ពិន្ទុ​នាំ​មុខ CriminalX រហូត​ដល់​ទៅ​ពាក់​កណ្ដាល តែ YaOun អ្នក​បង្កើត Clan The Murderer នៅ​តែ​មិន​បង្អង់​ដៃ​ក្នុង​ការ​សម្រុក​កុង Clan បន្ថែម​ពិន្ទុ League ក្នុង​សប្ដាហ៍​នេះ​ឡើយ ព្រោះ​ខ្លាច Clan CriminalX និង Clan ដទៃ​ទៀត​តាម​ទាន់​ពិន្ទុ ដោយ​បាន​ណែនាំ និង​ប្រាប់​សមាជិក​គ្រប់រូប​នៅ​ក្នុង Clan ព្យាយាម​បន្ត​កុង Clan តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន ហើយ​រូប​គេ​ផ្ទាល់ រួម​ទាំង​សមាជិក NeverCare ដែល​ទទួល​បាន​កៅអី​ទៅ​ប្រកួត​នៅ​ចិន​រួច​ទៅ​ហើយ ក៏​នៅ​តែ​ព្យាយាម​កុង Clan ដែរ។

 

 

 

 

YaOun អ្នក​បង្កើត Clan The Murderer និយាយ​ថា៖ "នៅ​តែ​បន្ត​កុង​ចឹង​បង ព្រោះ​មិន​អាច​ប្រហែស​បាន​ទេ! ក្នុង​រយៈ​ពេល ៣ ថ្ងៃ​យើង​អាច​រក​បាន​ពិន្ទុ​ប៉ុណ្ណឹង Clan គេ​ក៏​អាច​រក​បាន​ដូច​គ្នា ដូច្នេះ​ដើម្បី​ជា​សុវត្ថិភាព​ក្នុង​ការ​លើក​ស្ទួយ Clan The Murderer ឲ្យ​មាន​មុខ​ប្រកួត​លើ​ឆាក​ប្រកួត​អន្តរជាតិ​ច្រើន មាន​តែ​ប្រឹង​ទាំង​អស់​គ្នា"។

 

 

YaOun ក៏​មិន​ភ្លេច​អរគុណ​ដល់​សមាជិក Clan គ្រប់រូប​ដែល​បាន​ខំ​ប្រឹងប្រែង​ចូលរួម​កុង Clan សន្សំ​ពិន្ទុ League តាំង​ពី​ដើម​មក​ដែរ ជាពិសេស​គឺ​សប្ដាហ៍​នេះ​តែ​ម្ដង ដោយ​បាន​និយាយ​ថា៖ "ហើយ​ក៏​សូម​អរគុណ​ដល់​សមាជិក​ទាំងអស់​ដែល​ជា​ចំណែក​ក្នុង​ការ​សន្សំ​ពិន្ទុ League ឲ្យ​បាន​ខ្ពស់​បែប​នេះ គ្មាន​អ្នក​ទាំងអស់​គ្នា The Murderer ក៏​មិន​អាច​មាន​ថ្ងៃ​នេះ​ដែរ"!

 

 

អាន៖ ឱកាស​មាស​ចូលរួម​ប្រកួត MATIC 2015 នៅ​ប្រទេស​ចិន​ពី​ការ​កុង Clan

 

 

ចំណែក​រឿង​ជ្រើសរើស​សមាជិក​ទៅ​ប្រកួត​នៅ​ចិន​វិញ Yaoun មិន​ទាន់​បាន​គិត​គូ​ទេ ព្រោះ Yaoun នៅ​មាន​ចិត្ត​បារម្ភ​រឿង​ពិន្ទុ​កុង Clan នៅ​ឡើយ ខ្លាច​តែ​មាន Clan ណា​មួយ​តាមទាន់ ហើយ​វ៉ា​ដាច់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ "មិន​ទាន់​បាន​គិត​ទេ​បង រឿង​ជ្រើសរើស​សមាជិក​ទៅ​ប្រកួត​នៅ​ចិន​នោះ អ្វីៗ​គឺ​ត្រូវ​ចាំ​លទ្ធផល​នៃ​ពិន្ទុ​កុង Clan សប្ដាហ៍​នេះ​ចេញ​សិន ចាំ​គិត​ត​ទៀត"។

 

 

តើ​មាន Clan ណា​អាច​តាម​ទាន់​ពិន្ទុ The Murderer បាន​ទេ​នៅ​ចុង​សប្ដាហ៍​នេះ?

 

 

បញ្ជាក់​ផង​ដែរ Clan ដែល​ទទួល​បាន​ពិន្ទុ League ក្នុង​សប្ដាហ៍​នេះ​ច្រើន​ជាង​គេ សមាជិក ៥ រូប​នៃ Clan នោះ​នឹង​ជាប់​ជា​ជើងខ្លាំង​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​ប្រកួត MATIC អន្តរជាតិ​នៅ​ឯ​ប្រទេស​ចិន។ សម្រាប់​លិខិត​ឆ្លងដែន (Passport) ត្រូវ​មាន​ដោយ​ខ្លួនឯង ក្រុមការងារ CCC មិន​ទទួល​ខុសត្រូវ​រឿង​លិខិត​ឆ្លងដែន​របស់​អ្នក​ប្រកួត​ឡើយ៕

 

 

អត្ថបទ៖ ភីឆាយ