Van Gaal ​ណាត់​ជួប​ Robben ​ស្ងាត់​ៗ ​តែ​មិនមែន...

  • 2014-11-27 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម Manchester United  ​លោក Louis van Gaal ​បាន​បង្ហើប​ថា​ រូប​លោក​បាន​ជួប​ផ្ទាល់​ជាមួយ​​ Arjen Robben ​អំឡុង​ពេល​​ដែល​កីឡាករ​រូប​នោះ​មក​​​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​នៅ​ទឹក​ដី Manchester City ។

 

 

Val Gaal ​បាន​ប្រាប់​កាសែត Dialy Star ​ថា​៖ “​ខ្ញុំ​មក​មើល​កា​ប្រកួត​របស់​ Bayern ​និង Man City ​នេះ​ មិន​មែន​ដើម្បី​មក​គាំទ្រ​ក្លិប​ណា​នោះ​ទេ គោល​ដៅ​របស់​ខ្ញុំ​គឺ​មក​ជួប​ Arjen Robben ប៉ុណ្ណោះ”។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​រូប​នេះ​មិន​បាន​ប្រាប់​អ្វី​បន្ត​ទៀត​នោះ​ទេ ក្រៅ​ពី​និយាយ​មួយ​មាត់​យ៉ាង​ខ្លី​នេះ។

 

 

ជុំ​វិញ​ការ​ណាត់​ជួប​ស្ងាត់​ៗ​នេះ​ដែរ Daily Star ​បាន​ចុះ​ផ្សាយ​ថា​ នេះ​មិន​មែន​ជា​ការ​ណាត់​ជួប​និយាយ​រឿង​ផ្លាស់​មក​អង់គ្លេស​អី​នោះ​ទេ​ គ្រាន់​តែ​ជំនួប​គ្រូ​ និង​សិស្ស​ប៉ុណ្ណោះ​ ឬ​អាច​និយាយ​បាន​ថា​សួរ​សុខទុក្ខ​គ្នា​រឿង​គ្រួសារ​ក៏​ថា​បាន ព្រោះ​កន្លង​មក​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​អះអាង​ហើយ​ថា​ រូប​គេ​មិន​ទៅ​លេង​នៅ​អង់គ្លេស​ដាច់​ខាត មាន​តែ​១%​ប៉ុណ្ណោះ​ដែល​អាច​ជំរុញ​ចិត្ត​គេ​ឱ្យ​ទៅ​លេង​ទី​នោះ​បាន។

 

 

Robben ​ជា​អតីត​កីឡាករ​របស់​ក្រុម Chelsea ​អំឡុង​ឆ្នាំ​២០០៤​-២០០៧​ ក្រោយ​ជួយ​តោ​ខៀវ​លើក​ពាន Premier League ​បាន​២​ដង​មក​ រូប​គេ​ក៏​ត្រូវ​ Real Madrid ​ទិញ​យក​ក្នុង​តម្លៃ​ខ្លួន​២៤​លាន​ផោន​ (ជាង​៣៧​លាន​ដុល្លារ​អាមេរិក)។ លេង​នៅ​អេស្ប៉ាញ​បាន​២​ឆ្នាំ​ (២០០៧-២០០៩) ​Robben ​ក៏​ត្រូវ​ Real Madrid ​លក់​ចេញ​ឱ្យ​ទៅ​ក្លិប Bayern ​ទៀត​បន្ទាប់​ពី​ក្លិប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​​ទិញ​ Ronaldo ​ចូល​ ហើយ​លក់​ឱ្យ Bayern ​កាល​នោះ​ត្រឹម​តែ​២៥​លាន​អឺរ៉ូ (៣១​លាន​ដុល្លារ​អាមេរិក)​ ប៉ុណ្ណោះ៕

 

ចុចអាន ៖Van Gaal ​ចង់​យក​ Nani​ មក​វិញ​ហើយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖eurosport

អត្ថបទពេញនិយម