«និស្ស័យ​ស្នេហ៍​នៅ​អង្គរ​» បង្ហាញ​ខ្លួន​ហើយព្រឹក​នេះ​!​

  • 2014-11-28 13:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ដី​អង្គរ​បាន​ក្លាយ​​​ជា​ទី​ដ៏​រីក​រាយ​បំផុត និង​ជា​ទី​ដ៏​សោយ​សោក​បំផុត​​សម្រាប់​ទេសចរ​ម្នាក់​ គឺ​ត្រឹង​។ ទេសចរ​កំលោះ​ជន​ជាតិ​វៀត​ណាម​រូប​នេះ​បាន​ជួប​បុប្ផា​ក្រពុំ​លើ​ដី​សៀម​រាប​ត្រង់​ប្រាសាទ​អង្គរ​វត្ត និង​រមណីយដ្ឋាន​វប្បធម៌​ដទៃ​ទៀត​ដែល​នាង​បាន​នាំ​គេ​ដើរ​កម្សាន្ត​។ តាម​រយៈ​ការ​នាំ​ដើរ​កម្សាន្ត​ក្នុង​នាម​ជា​នារី​មគ្គុទេសក៍​ ត្រឹង​បាន​បាក់​ចិត្ត​ស្រលាញ់​ស្រី​តូច​ល្វត​ល្វន់​ ដក​ចិត្ត​មិន​រួច ​គ្រាន់តែ​មិន​ទាន់​បាន​សារភាព​ប្រាប់​ពៅ​។

 

រៀប​នឹង​សារភាព​ ត្រឹង​ក៏​ត្រូវ​ដល់​ពេល​ត្រឡប់​​ទៅ​ប្រទេស​ខ្លួន​វិញ​ ដោយ​ចិញ្ចឹម​ចិត្ត​ថា​នឹង​បក​ស្រាយ​ប្រាប់​នាង​ពី​ទឹក​ចិត្ត​ស្នេហា​របស់​គេ​ នៅ​ពេល​​ចប់​ការងារ​ និង​វិល​មក​ស្រុក​ខ្មែរ​វិញ​។ បុរស​វៀតណាម​ពិត​ជា​ត្រឡប់​មក​កម្ពុជា​ម្ដង​ទៀត​បន្ទាប់​ពី​២​ឆ្នាំ​ក្រោយ តែ​​ពេល​នោះ​បាត់​នារី​ដែល​គេ​លួច​ស្រលាញ់​ទៅ​ហើយ​។ គេ​បាន​ពឹង​ព​ស៊ើប​សួរ​ដំណឹង​នាង​​ពី​គ្រប់​មនុស្ស​ដែលគេ​បាន​ជួប​ តែ​គ្មាន​អ្នក​ណា​ដឹង​ពី​នាង​សោះ​ លើក​លែង​តែ​ក្មេង​ស្រី​ម្នាក់​។

 

ក្មេង​ស្រី​នោះ​បាន​ស្ម័គ្រ​ចិត្ត​នាំ​ត្រឹង​ទៅ​ផ្ទះ​កល្យាណ​​ជា​នារី​ដែល​​ត្រឹង​ប្រាថ្នា​ចង់​ជួប​បំផុត​នោះ​។ ពេល​ទៅ​ដល់​ផ្ទះ​នាង បេះដូង​ត្រឹង​ប្រៀប​ដូច​ជា​​ត្រូវ​គេ​យក​កាំបិត​មក​ចាក់​​យ៉ាង​ដំណំ​ ព្រោះ​ទទួល​ដំណឹង​ថា​នាង​បាន​រៀប​ការ​ជាមួយ​បុរស​ផ្សេង​ទៅ​ហើយ​។ តើ​ចំណង​ស្នេហា​តែ​ម្ខាង​នេះ​អាច​បញ្ចប់​ទៅ​វិញ​បាន​ឬ​យ៉ាង​ណា​? ហើយ​តើនឹង​មាន​អ្វី​កើត​ឡើង​ពេល​ត្រឹង​ទៅ​ដល់​ផ្ទះ​របស់​កល្យាណ​?

 

ចុច​អាន​រឿងនិស្ស័យ​ស្នេហ៍​នៅ​អង្គរ​!

 

 

អត្ថបទពេញនិយម