ទើប​​ទិញ​រថយន្ត​តម្លៃ ១,២លាន​ដុល្លារ​​​​បាន​​មួយ​ថ្ងៃ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​វិះ​​នឹង​ស្លាប់!​

  • 2014-11-27 23:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​​ទើប​តែ​ទិញ​រថយន្ត​​ទំនើប​ម៉ាក  McLaren P1 ស៊េរី​ឆ្នាំ ២០១៥ តម្លៃ ១,២លាន​ដុល្លារ​ បាន​មួយ​ថ្ងៃ​​​ស្រាប់​​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ទេច​រថយន្ត​ដ៏​ទំនើប​នោះ​អស់​រលីង។

 

 

កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​រថយន្ត

 

 

 

បុរស​​ខាង​លើ​ដែល​មាន​អាយុ ២៧ឆ្នាំ​ទើប​តែ​បាន​ទិញ​រថយន្ត​ម៉ាក​ McLaren P1 ស៊េរី​ឆ្នាំ ២០១៥​តម្លៃ១,២លាន​ដុល្លារ​​​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដោយ​បើក​ទៅ​បុក​នឹង​រនាំង​ដែក​អម​សងខាង​ផ្លូវ​​​ដោយ​ហេតុ​ថា​​ផ្លូវ​រអិល​ពេក។ ​​​

 

ហេតុ​ការណ៍​នោះ​​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Dallas នៃ​រដ្ឋTexas សហរដ្ឋអាមេរិក​​វេលា​ម៉ោង ៧: ៤១នាទី​ព្រឹក ​(ម៉ោង​ក្នុង​តំបន់) ដែល​​បាន​​បង្ក​ឲ្យ​អ្នក​ដំណើរ​លើ​ដង​ផ្លូវ​មួយ​រូប​​អាយុ ២៤ឆ្នាំ​​និង​អ្នក​បើក​រថយន្ត​​ McLaren P1 ​នោះ​រង​របួស​ជា​ទម្ងន់។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​ពីរ​ទាំង​អ្នក​បើក​បរ​និង​អ្នក​ដំណើរ​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ Parkland Hospital នៅ​ទីក្រុង​ Dallas។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ូលិស​រាយកាណ៍​ពី​​កន្លែង​កើត​ហេតុ។

 

 

McLaren P1 ស៊េរី​ឆ្នាំ ២០១៥ មាន​សន្ទុះ​កុងទ័រ​ហក់​ពី​ ០-៩៩ kph (គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ក្នុង​រយៈ​ពេល​តែ ២,៨វិនាទី​ប៉ុណ្ណោះ៕

 

អាន៖ ​​រថយន្ត​​អី​ក៏​ឡូយ​​​យ៉ាង​នេះ​ ​​គ្រាន់​តែ​ចុះ​ភ្លាម​​​​អាច​​រក​កន្លែង​ចត​ដោយ​ខ្លួន​ឯង​ភ្លែត

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ asiantown

អត្ថបទថ្មី