សារភាព​ស្នេហ៍​ទៅ​ប្រុស​ស្អាត​​យឺត​​​ ឈឺ​ចិត្ត​ដើរ​ធ្លាក់​ក្នុង​អាង​ហែល​ទឹក!

  • 2014-11-27 23:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​មិត្ត​យុវវ័យ​ភាគ​ច្រើន​បាន​ទស្សនា​រឿង​ថៃ​ "Crazy Little Thing Called Love”​ ថត​នៅ​ឆ្នាំ​២០១០​ហើយ​មើល​ទៅ? រឿង​បែប​យុវវ័យ​ ដែល​និយាយ​អំពី​ស្នេហា​វ័យ​ក្មេង​របស់​សិស្ស​សាលា​វិទ្យាល័យ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ ដែល​ស្ថិត​ក្នុង​អាយុ​​ស្របាល​នឹង​តួ​អង្គ​ក្នុង​រឿង​លើក​មក​សរសើរ​ជា​ញឹកញយ​ ជា​ពិសេស​ត្រង់​វគ្គ​សារភាព​ស្នេហ៍​របស់​តួ​ស្រី​ Nam​ សម្ដែង​ដោយ​នាង​ Pimchanok Leuwisetpaiboon ​ទៅ​តួ​ប្រុស​ Shon​ សម្ដែង​ដោយ​ Mario Maurer។ Nam ​បាន​បរាជ័យ​ក្រោយ​សារភាព​ស្នេហ៍​ ព្រោះ​មាន​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​ Pin​ បាន​​សរសេរ​ពាក្យ​ថា​ស្រឡាញ់​លើ​អាវ​តួ​ប្រុស​​​មុន​នាង​ទៅ​ទៀត។

 

 

Nam​ បាន​ដើរ​ធ្លាក់​ទឹក​ភ្លាម​ៗ​ ក្រោយ​ពី​ដឹង​រឿង​នេះ។ នារី​ម្នាក់​ដាក់​ឈ្មោះ​ Stephanie J​ បាន​បង្ហាញ​អារម្មណ៍​នៅ​លើ​ Youtube​ ថា​ នាង​ពោរពេញ​ដោយ​ការ​ឈឺ​ចាប់​ និង​ឈឺ​ក្បាល​ ខណៈ​ Afrilletha Mandasari​ ថា​៖ "ខ្ញុំ​យំ​ពេល​ឃើញ​ Nam​ ជូន​ផ្កា​ទៅ​ Shon​ ប៉ុន្តែ​ Shon​ មិន​រវីរវល់”។

 

ទស្សនា​ទាំង​អស់​គ្នា​មើល៍​ ឈុត​ស្រី​សារភាព​ស្នេហ៍​ទៅ​ប្រុស​ម្នាក់​​ តែ​ត្រូវ​ខក​បេះ​ដូង​ដោយសារ​មាន​នារី​ផ្សេង​សារភាព​បាន​មុន៖

 

http://youtu.be/SMS5aBYtF1w

 

-មើល​​អត្ថបទ៖ ធ្លាប់​ឃើញ Angelina និង Brad ជិះ​ម៉ូតូ​​ឌុប​គ្នា​​នៅ​​​ក្បែរ​កម្ពុជា​អត់?

 

អត្ថបទថ្មី