​​ម៉ោង​៦​​ព្រឹក​នៅ​ស្តុប​ពេទ្យ​ចិន​​​ចរាចរ​​ស្រឡះ​ចែស​ចឹង​ យល់​ម៉េច​ដែរ!

  • 2014-11-28 12:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរាចរ​​ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន​​រៀង​រាល់​ម៉ោង​៦​​ព្រឹក​ ​ស្រឡះ​ចែស ស្រួល​ធ្វើ​ដំណើរ​ដល់​ហើយ តែ​បើ​ប្រៀប​ធៀប​ជាមួយ​ពេល​ល្ងាច​វិញ​ ខុស​គ្នា​ដាច់។ ​តួយ៉ាង​ដូច​​ទិដ្ឋភាព​​​នា​ពេល​ព្រឹក​ ​ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន​ ដែល​ Sabay ​កំពុង​បង្ហាញ​នេះ​អញ្ចឹង​ ឃើញ​ថា​ស្រួល​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​ មិន​បាច់​ព្រួយ​បារម្ភ​រឿង​ស្ទះ​​​ផ្លូវ​នោះ​ទេ។

​មិន​ថា​តែ​ស្តុប​ពេទ្យ​ចិន​មួយ​ទេ​ ដែល​ស្រឡះ​នោះ​ ​ពេល​ព្រឹក​អញ្ចឹង​ នៅ​តាម​ស្តុប​ផ្សេងៗ​ក៏​ចរាចរ​ទូលាយ​ដូច​គ្នា តែ​ Sabayគ្រាន់​តែ​ចង់​ពញ្ញាក់​អារម្មណ៍​ ប្រិយមិត្ត​​ថា ការ​ដែល​យើង​រួស​រាន់​​ធ្វើ​ដំណើរ​​ពេល​ព្រលឹម​បន្តិច​​​ គឺ​​អាច​ជួយ​សម្រួល​​​ការ​កក​ស្ទះ​បាន​មួយ​កម្រិត​ធំ​​​ដែរ​​។

អត្ថបទ៖ យិន សំបូរ រូប​ថត៖ ទូរសព្ទ​ដៃ
អត្ថបទពេញនិយម