Marcelo ថា​ខ្លួនឯង​រត់​លឿន​ជាង CR7 និង Bale យល់​ស្រប​អត់?

  • 2014-12-05 14:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ឆ្លើយ​សំណួរ​របស់​អ្នក​គាំទ្រ​តាម​ទំព័រ​ Facebok របស់​ខ្លួន កីឡាករ​ Marcelo របស់​ Real Madrid បាន​បញ្ជាក់​ថា​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មិត្ត​រួម​ក្រុម Cristiano Ronaldo និង Gareth Bale។ យ៉ាង​ណា​ក្ដី ការ​ឆ្លើយ​នោះ​ គឺ​ក្នុង​ន័យ​កំប្លែង​លេង​ប៉ុណ្ណោះ ត្បិត​អី​កីឡាករ​ដែល​ចូលចិត្ត​លេង​សើច​​រូប​នេះ បាន​ឆ្លើយ​ទាំង​សើច​ថា "Me, hahahah" នៅ​ពេល​ដែល​មាន​ fan ម្នាក់​បាន​សួរ​ថា "​រវាង Ronaldo និង Bale មួយ​ណា​លឿន​ជាង?"

 

 

 

ក្រៅ​ពី​សំណួរ​នេះ មាន​អ្នក​គាំទ្រ​ផ្សេង​ទៀត​បាន​សួរ​សំណួរ​ផ្សេងៗ​គ្នា​​ជា​ច្រើន ដែល​ចេញ​ជា​ចម្លើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​២ គឺ​ទី​១ កីឡាករ​ប្រេស៊ីល​ដែល​ចុះ​កុងត្រា​នៅ​ Real Madrid តាំង​ពី​ឆ្នាំ​២០០៧​ ​បាន​អះអាង​ថា​ខ្លួន​​ចង់​បន្ត​លេង​នៅ​ក្លិប​អេស្ប៉ាញ​មួយ​នេះ​រហូត​ដល់​ចូល​និវត្តន៍។

 

ចំណែក​ចម្លើយ​គឺ​ឲ្យ​អារម្មណ៍​មួយទៀត នៅ​ពេល​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ថា​កីឡាករ​ណា​នឹង​ឈ្នះ​ពាន FIFA Ballon d'Or ឆ្នាំ​នេះ Marcelo បាន​ឆ្លើយ​យ៉ាង​ប្រាកដ​ក្នុង​ចិត្ត​ថា Ronaldo នឹង​ឈ្នះ​ដោយ​គ្មាន​ស្រពិចស្រពិល។

 

ក្រៅ​ពី​សំណួរ​ទាំង​៣​នេះ Marcelo បាន​ឆ្លើយ​​សំណួរ​របស់​អ្នក​គាំទ្រ​ជា​ច្រើនទៀត។ បើ​ចង់​ដឹង​ថា​កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​ឆ្លើយ​យ៉ាង​ណា​ខ្លះ សូម​មើល​ទៅ​កាន់ទំព័រ Facebook (Marcelo M12) ដោយ​ចុច​ត្រង់​នេះ

 

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​ឆ្លើយ​ទាំង​៣​សំណួរ​របស់ Marcelo?

 

ចុច​អាន៖ វីដេអូ Ronaldo ​ត្រែះ​បាល់ ​បើ​ធៀប Messi, Neymar ម៉េច​ដែរ?

 

ដោយ៖ សុខ សុវត្ថិ