​ល្បី​ថា ​BMW ​​​ចង់​​ទិញ​ Lumia ជាង ៥ម៉ឺន​គ្រឿង​ឲ្យ​បុគ្គលិក​ប្រើ​​​​

  • 2014-12-05 23:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​អាល្លឺម៉ង់​ BMW​ ត្រូវ​​​បាន​​គេ​របាយ​ការណ៍​ថា​ ​បាន​​​កុម្ម៉ង់​ទិញ Smartphone ត្រកូល​ Lumia របស់ Microsoft ចំនួន​ជាង ៥ម៉ឺន​គ្រឿង​សម្រាប់​បុគ្គលិក​របស់​ខ្លួន។

 

 

Smartphone ត្រកូល Lumia ចំនួន​ ៥៧០០០ គ្រឿង​ដែល​​​ត្រូវ​បាន​កុម្ម៉ង់​ទិញ​ដោយ​ក្រុមហ៊ុន BMW នោះ ​ភាគច្រើន​គឺ​ម៉ូដែល Lumia 630 ចំណែក​បុគ្គលិក​ដែល​មាន​តំណែង​ប្រធាន​​​ប្រតិបត្តិ​ឡើង​ទៅ​អាច​ជ្រើសរើស​រវាង​​ Lumia 920 ឬ Lumia 930។ ​ដូច្នេះ​​​​​បុគ្គលិក​ទាំង​អស់​របស់​ BMW នឹង​បាន​ប្រើ Smartphone សែស្រឡាយ​ Lumia របស់​ Nokia នៅ​អំឡុង​​ដើម​ឆ្នាំ ២០១៥​ ខាង​មុខ​នេះ​​​ ខណៈ​បច្ចុប្បន្ន​បុគ្គលិក​​​ក្នុង​ក្រុមហ៊ុន​នេះ​​កំពុង​​​ប្រើ  Nokia ស៊េរី​ចាស់​បំពាក់​​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ Symbian ។

 

​ប្រភព​ព័ត៌មាន​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រភព​កៀកកិត​នឹង​ក្រុមហ៊ុន​ផលិតរថយន្ត​ល្បី​អាល្លឺម៉ង់​មួយ​នេះ។ ​ទោះ​ជា​យ៉ាង​ណា​ប្រភព​មិន​បាន​បញ្ជាក់​ពី​ចំនួន​​ទឹក​ប្រាក់​ដែល​នឹង​យក​ទៅ​ចំណាយ​លើ​ Smartphone  Lumia ប៉ុន្មាន​ម៉ូដែល​នោះ​ទេ​ ​ហើយ​មូលហេតុ​អ្វី​ទើប​ក្រុមហ៊ុន​ជ្រើស​យក​ Lumia ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ដែរ៕

 

Lumia 630

 

Lumia 920

Lumia 930

 

អាន​៖ Lumia 730 បំបែក​កំណត់​ត្រាថត​ Selfie បាន​មនុស្ស​ជាង ១ពាន់​នាក់​​

 

ប្រែ​​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena

អត្ថបទពេញនិយម