១០​ឆ្នាំ​​ក្រោយ​រលក​ស៊ូណាមី ឥណ្ឌូណេស៊ី​ស្ដារ​មុខមាត់​យ៉ាង​រហ័ស

  • 2014-12-10 17:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ទាំង​អស់ ប្រហែល​ចង​ចាំ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់ នៃ​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ២០០៤។ ហេតុការណ៍​ដ៏​អាក្រក់​នោះ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ២៣០០០០​នាក់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ច្រើន​អនេក។ ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ក្នុង​ចំណោម​ប្រទេស​ទាំង១៤ ដែល​ជួប​មហន្តរាយ​ធម្មជាតិ​ពេល​នោះ។

 

 

រលក​យក្ស​ស៊ូណាមិ បាន​វាយប្រហារ​ប្រទេស​នានា​នៅ​អាស៊ី​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០០៤ ដែល​គិត​មក​ទល់​ពេល​នេះ ​មាន​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ។ ឥណ្ឌូណេស៊ី បាន​បាត់បង់​ប្រជាជន​ខ្លួន​អស់​ជាង ១៣​ម៉ឺន​នាក់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​រងគ្រោះ ត្រូវ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង។

 

ទោះ​យ៉ាង​ណា ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាស៊ាន​នេះ ខិតខំ​ប្រឹង​ប្រែង​ស្ដារ​មុខមាត់​តំបន់​រង​គ្រោះ​ឡើង​វិញ រហូត​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។ រូបភាព​ជា​ច្រើន​សន្លឹក​នេះ នឹង​បង្ហាញ​ពី​ភាព​ខុស​គ្នា​ក្រោយ​រលក​ស៊ូណាមី និង​ពេល​បច្ចុប្បន្ន នៅ​តំបន់​រងគ្រោះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

 

 

 

 

 

 

 

ចុចអាន៖ ចិន​វ៉ា​ដាច់​ជប៉ុន​ក្លាយ​ជា​ទីផ្សារ​ភាគ​ហ៊ុន​ធំ​ជាង​គេ​ទី២ លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail