Di Maria ​បញ្ចប់​​កំណត់​ត្រា​ Messi ​​ឈ្នះ​​ពាន​​កីឡាករ​​ល្អ​​នៅ​អាហ្សង់ទីន

  • 2014-12-18 17:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel di Maria ​​​បាន​ឈ្នះ​​ពាន​​កីឡាករ​អាហ្សង់ទីន​លេង​នៅ​ក្រៅ​ប្រទេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ឬ Argentina's foreign-based Player of the Year ដែល​ជា​ភាសា​អាហ្សង់ទីន​ហៅ​ថា​ជា​ពាន​ Olimpia de Plata។​ ពាន​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ Lionel Messi ក្នុង​៨​ឆ្នាំ​ចុង​ក្រោយ​ជាប់ៗ​គ្នា​​​​​​​​​​​​ ប៉ុន្តែ​ឆ្នាំ​២០១៤​នេះ Di Maria ជា​អ្នក​ឈ្នះ ក្រោយ​​​​ទទួល​​សំឡេង​ឆ្នោត​​គាំទ្រ​ពី​អ្នក​កាសែត​ច្រើន​ជាង​ Messi។

 

 

 

 

 

គិត​តាំង​ពី​ឆ្នាំ​២០០៦​មក​ ពាន​រង្វាន់​នេះ​បាន​ធ្លាក់​លើ​​ Lionel Messi ​រហូត មិន​ដែល​មាន​កីឡាករ​អាហ្សង់ទីន​ណា​ផ្សេង​ទៀត​បាន​ឈ្នះ​ឡើយ។ ប៉ុន្តែ​ដោយ​សារ​រដូវ​កាល​មុន​ Messi ​មិន​អាច​ជួយ​ក្រុម​ Barcelona ​លើក​ពាន​អី​មួយ​សោះ​នោះ​ ខណៈ​​ Di Maria ​វិញ​ បាន​ជួយ​ Real Madrid ​លើក​ពាន​ UEFA Champions League ​​និង​ Copa del Rey ​ផង​ ទើប​អាច​ប្រជែង​យក​ឈ្នះ​ម្ចាស់​ពាន​រង្វាន់ FIFA Ballon d'Or ​៤​សម័យ​នេះ​បាន៕

 

ចុចអាន៖ កីឡាករ​តម្លៃ​ថ្លៃ​ Di Maria​ រង​ការរិះគន់​ថា​មក ​Man​ Utd​ ដោយសារ​លុយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖thepeoplesperson