អ្នក​ជំនាញ​បង្ហាញ​ពី​គុណ​ភាព​​ស្មៅ​សិប្បនិម្មិត​កីឡដ្ឋាន​វេស្ទើន​

  • 2014-12-18 22:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​វេស្ទើន​យូនី​អេហ្វស៊ី​កំពុង​កសាង​​កីឡដ្ឋាន​​ដើម្បី​ត្រៀម​ខ្លួន​រៀប​ចំ​ការ​ប្រកួត​​លីក​បាល់​ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ក្រោយ​ដែល​គ្រោង​ឲ្យ​មាន​ការ​ប្រកួត​ក្នុង​ដី​និង​ក្រៅ​ដី (Home/Away)។

 

លោក ខឹម ណាដែន អ្នក​ទទួល​បន្ទុក​​​​កសាង​ទីលាន​បាល់ទាត់​​​វេស្ទើន​​មក​ពី​ក្រុម​ហ៊ុន Grass Deco Com បាន​ឲ្យ​ដឹង​ថា ទី​លាន​វេស្ទើន​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​ឆ្នាំ​២០១៤​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥​នឹង​បញ្ចប់​រួច​ជា​ស្ថាពរ ហើយ​អាច​ដំណើរ​ការ​ប្រកួត​បាន។ ការ​ធ្វើ​ទី​លាន​នេះ​ស្មៅ​សិប្បនិម្មិត​ និង​ជ័រ​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​អន្តរជាតិ FIFA ប៉ុន្តែ​ប្រភព​ដើម​របស់​ក្រុម​​ហ៊ុន​មក​ពី​ប្រទេស​អ៊ីតាលី។

 

លោក​បន្ត​ឲ្យ​ដឹង​ថា នៅ​ជុំ​វិញ​ទី​លាន​មាន​លូ​បង្ហូរ​ទឹក​ដែល​ពេល​មាន​ភ្លៀង​គឺ​ទឹក​ហូរ​បាន​លឿន​ដោយ​គ្មាន​​ការ​រំខាន​ដល់​ការ​ប្រកួត​ឡើយ។ ទី​លាន​នេះ​​ក្រាល​​ស្មៅ​សិប្បនិម្មិត​​​កម្ពស់​​៦០​មីលី​ម៉ែត្រ និង​ចាក់​ខ្សាច់​ក្នុង​ស្មៅ​កម្ពស់​៣០​ទៅ​៤០​មីលី​ម៉ែត្រ រួច​ចាក់​ជ័រ​កៅស៊ូ​ពី​លើ​​ខ្សាច់​កម្ពស់​​១០​ទៅ​១៥​មីលី​ម៉ែត្រ​ទៀត។ ប្រសិន​ប្រើ​ប្រាស់​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​ គុណ​ភាព​របស់​​វា​អាច​ប្រើ​បាន​ពី​៨​ទៅ​១០​ឆ្នាំ ហើយ​ក្រុម​ហ៊ុន​ធានា​គុណ​ភាព និង​ពណ៌​រយៈ​ពេល​៦​ឆ្នាំ។ កីឡដ្ឋាននេះស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៦៦ ក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា