សាន់ វីហ្សា ប្រុស​ក៏​ត្រូវ​ស្រី​ក៏​ត្រូវ

  • 2014-12-21 18:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​មួយ​ចំនួន​និយម​ធ្វើ​ខ្លួន​ជា​ភេទ​ទី៣ ជាក់​ស្ដែង​​លោក សាន់ វីហ្សា អាច​សម្ដែង​ជា​មនុស្ស​ប្រុស​ពេញ​​លក្ខណៈ​ក៏​បាន សម្ដែង​ជា​មនុស្ស​ស្រី​ក៏​បាន និង​ជា​ភេទ​ទី៣​ក៏​​បាន តម្រូវ​តាម​ការ​ចង់​បាន​របស់​អ្នក​ដឹក​នាំ​រឿង​។

 

 
 

ប្រឡូក​ក្នុង​អាជីព​​សិល្បៈ​ជិត​១០​ឆ្នាំ​មក​ហើយ លោក សាន់ វីហ្សា តារា​សម្ដែង​មាន​កំណើត​មក​ពី​ស្រុក​ ស៊ីធរកណ្ដាល  ខេត្ត​ព្រៃវែង​ម្នាក់​នេះ បាន​ខិតខំ​ប្រឹងប្រែង​ជា​ខ្លាំង​​ទៅ នឹង​អាជីព​ជា​​សិល្បៈ។ ផ្ដើម​ពី​ការ​រាំ​អម​​ឆាក ពេល​រដូវ​ចូល​ឆ្នាំ លោក សាន់ វីហ្សា ក៏​បាន​ឈាន​ជើង​សម្ដែង​រឿង​ម្ដង​ម្កាល ក៏​ដូច​ជា​​សម្ដែង​​បទ​ចម្រៀង​​ខារ៉ាអូខេ​​​តាម​បណ្ដា​ផលិតកម្ម​ជា​ច្រើន។ ជា​មួយ​គ្នា​នោះ លោក​ក៏​ឧស្សាហ៍​សម្ដែង​នៅ​តាម​កម្មវិធី​ទូរទស្សន៍​ទាក់​ទង​កម្មវិធី​មេ​ផ្ទះ ក៏​ដូច​ជា ឡើង​សម្ដែង​រឿង​ខ្លីៗ​ជា​ដើម។

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក សាន់ វីហ្សា ប្រាប់​ថា ​ទើប​តែ​បាន​ថត​​បទ​ខារ៉ាអូខេ​ជា​ច្រើន​បទ ក្នុង​នោះ​មាន​ទាំង​ថត​ឲ្យ​ក្រសួង​ទេសចរណ៍ ផលិតកម្ម​សាន់ដេ និង ផលិតកម្ម​ថោន​ជាដើម ហើយ​ការ​​ថត​នោះ​ត្រូវ​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ថែម​ទៀត​ផង។ ការ​សម្ដែង​របស់​លោក​ភាគ​ច្រើន​ត្រូវ​បាន​អ្នក​ដឹង​នាំ​រឿង​​តម្រូវ​​ឲ្យ​ដើរ​តួ​ជា ភេទ​ទី៣ ព្រោះ​ការ​សម្ដែង​ជា​​ភេទ​ទី៣​នេះ​ លោក​សម្ដែង​សម​​​ជាង​គេ។

ទោះ​បី​ជា​អាច​សម្ដែង​គ្រប់​ស្ថានភាព​​បែប​នេះ​ក្ដី ប៉ុន្តែ​​ប្រជាប្រិយភាព​របស់​លោក មិន​សូវ​ជា​ឡើង​ខ្លាំង​ប៉ុន្មាន​ឡើយ ព្រោះ​លោក​ហាក់​ដូច​ជា មិន​លូក​ឲ្យ​ជ្រៅ​ក្នុង​អាជីព​នេះ ត្បិត​អី​លោក​មាន​​ការងារ​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ធ្វើ។ លោក សាន់ វីហ្សា បាន​លើក​ឡើង​ថា មិន​អាច​បោះបង់​ចោល​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​បាន​ឡើយ ព្រោះ​វា​គឺជា​​ឆ្នាំង​​​​បាយ ហើយ​ចំពោះ​រឿង​សិល្បៈ​វិញ ក៏​មិន​បោះ​បង​ចោល​ដែរ ព្រោះ​វា​ជា​ចំណង់​ចំណូល​ចិត្ត។ លោក​ថា បើ​លោក​លូក​ឲ្យ​ជ្រៅ​ជាង​នេះ អាច​នឹង​​ឡើង​កូដ​ជាង​នេះ តែ​មិន​ហ៊ាន ព្រោះ​ដូច​ដឹង​ស្រាប់ ចំណូល​​ពី​អាជីព​សិល្បៈ​មិន​អាច​ចាយ​គ្រប់​ឡើយ។

 

 

អានអត្ថបទ៖ រឿង ​”ឆ្នាំ​វក​”​ចេញ​Trailer​ផ្លូវ​ការ​ហើយ វ៉ៃ​មិន​ចាញ់​រឿង​ចិន​ហុងកុង អានអត្ថបទ៖ សម្ពោធ​​ទស្សនាវដ្ដី​បុរស​ទេ ប៉ុន្តែ​សម្បូរ​ស្រី​ស្អាត​ដល់​​ក

អត្ថបទ៖ ខុត សីហា