តារា​កូរ៉េ​១​គូ​ទៀត​ហើយ រៀបការ​ថ្ងៃ​​នេះ

  • 2014-12-21 23:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​អតីត​តារា​ច្រៀងស្រី​ក្រុម Nine Muses នាង Bini (Lee Hye Bin) បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយលោក Lee Kyu Ro កីឡាករ​​បាល់​ទាត់​ខ្សែបម្រើ​កណ្ដាល របស់​ក្រុម Jeonbuk Hyundai Motors ក្រោយ​៨ថ្ងៃនៃ​មង្គលការសមាជិក​ក្រុម Super Junior លោក Sunghim និងតារា​សម្ដែង Kim Sa Eun។

 

 

 

ពិធី​ជ័យ​របស់​អ្នក​ទាំងពីរ​ធ្វើ​ឡើង​នៅ​សាល Fradia Wedding Hall ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។ កូនកំលោះ​ក្រមុំ​​មួយ​គូ​​នេះ បាន​ជួប​គ្នា​តាម​ការណែនាំ​របស់​មិត្តភ័ក្ដិ​ កាល​ពី​ឆ្នាំ​២០១២។

 

ប្រភព​បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​ Lee មាន​វ័យ​ក្មេង​ជាង នាង Bini ក៏​ចូលចិត្ត​ភាព​មាន​ទំនុក​ចិត្តរបស់​​កីឡាករ​រូប​នេះ​ដែរ។ ចំណែក Lee  ​បាន​លង់​ស្រលាញ់វិញ ដោយសារ​តែ​នាង​ចេះ​ផ្ដល់​ភាព​កក់ក្ដៅ។ ពួកគេ​បាន​ទាក់ទង​គ្នា​អស់​២ឆ្នាំ មុន​ពេល​សម្រេច​ចិត្ត​រៀបការ​ នៅ​ថ្ងៃទី​២១ ខែ​ធ្នូនេះ ។ ​

 

BiBi បាន​ចូល​ក្រុម Nine Muses នៅ​ឆ្នាំ​២០១០ និង​បាន​ចេញ​ពីក្រុម​នៅ​ឆ្នាំ​២០១១ តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​មូលហេតុ។ ចំណែក Lee Kyu Ro ចាប់​ផ្ដើម​អាជីព​បាល់​ទាត់ ​ក្នុង​ក្រុម Jeonnam Dragons តាំង​ពី​​ឆ្នាំ​២០០៧។ ​ក្នុង​ការប្រកួត League កំពូល​កូរ៉េ​រដូល​កាល​ទី៨ លោកអាចរក​គ្រាប់​បាល់​បាន ​៨​គ្រាប់ និង​បញ្ជូន​ឱ្យសមាជិក​ក្រុម​ស៊ុត​បញ្ចូល​ទីបាន​៥​គ្រាប់៕

 

 អត្ថបទទាក់ទង៖

 

ថ្ងៃ​នេះ​សមាជិក Super Junior ម្នាក់ ចូល​រោងការ​

 

កុំកុំ បង្អួត​រូបថត​ជិះ​ប្រពន្ធ​លើ​គ្រែ យ៉ាង​រីករាយ

 

ល្បី​ថា Jessica កំពុង​​រស់​នៅ​ហុងកុង​ជាមួយ​សង្សារ​ជា​បុរស​​អ្នក​មាន​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Soompi

 
អត្ថបទពេញនិយម