លេច​ចេញ​ Drogba ​លួច​មាន​ស្រី​ក្មេង​ជា​បវរកញ្ញា​

  • 2014-12-22 17:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Didier Drogba ​របស់​ក្រុម​ Chelsea ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​លួច​មាន​ស្នេហ៍​ថ្មី​ជាមួយ​ស្រី​ក្មេង​ដែល​ជា​បវរកញ្ញា​ប្រចាំ​ប្រទេស​ហុល្លង់ 2014 Miss World Netherlands ឈ្មោះ Tatjana Maul ។ រឿង​រ៉ាវ​នេះ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​ភាគី​ខាង​ស្រី​ផ្ទាល់​តែ​ម្ដង។

 

 

Tatjana Maulបវរកញ្ញា​ដែល​អះអាង​ថា​មាន​ស្នេហា​ជាមួយ​ Drogba

 

នាង Tatjana ​​បាន​និយាយ​ប្រាប់​ទៅ​វិទ្យុ​ក្នុង​ស្រុក​មួយ​ប្រចាំ​ប្រទេស​ហុល្លង់​ថា៖ “ខ្ញុំ​នៅ​ម្នាក់​ឯង​ម្ដង​ទៀត​ហើយ។ ខ្ញុំ​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់​នៅ​អង់គ្លេស​ដែល​គាត់​ជា​កីឡាករ​បាល់​ទាត់​ម្នាក់​លេង​នៅ​ក្លិប​ Cheslea ។ ខ្ញុំ​នៅ​តែ​ស្រលាញ់​គាត់ ​ទោះ​យើង​មិន​បាន​នៅ​ជាមួយ​គ្នា​ក៏​ដោយ។ ខ្ញុំ​មិន​និយាយ​អ្វី​ឱ្យ​ច្រើន​ជាង​នេះ​ទៀត​ទេ”។

 

 

 

 

Drogba ​ថត​ជាមួយ​ប្រពន្ធ​របស់​​ខ្លួន

 

គូស​បញ្ជាក់​ថា ​ទំនាក់​ទំនាក់​រវាង​ពួកគេ​ទាំង​ពីរ​នាក់​នេះ​អាច​កើត​ឡើង​នៅ​ពេល​ដែល​ Tatjana Maul ​ទៅ​ប្រកួត​ Miss World ​៣​សប្ដាហ៍​នៅ​អង់គ្លេស។ Drogba ​ដែល​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ​នោះ ​មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​ Diakite Lalla ​ហើយ​ពួកគេ​បាន​រៀប​ការ​តាំង​ពី​ឆ្នាំ​២០១១​មក​ម៉្លេះ។ ហើយ​ក្នុង​ចំណង​ស្នេហ៍​របស់​នាក់​ទាំង​ពីរ​នេះ​ ពួកគេ​មាន​កូន​៣​នាក់​ផង​ដែរ៕

 

ចុចអាន៖ឡូយ​មែន! ​Ronaldo ​មាន​គេ​ធ្វើ​រូប​សំណាក​​យ៉ាង​ធំ​​នៅ​ស្រុក​កំណើត

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖101greatgoals

អត្ថបទពេញនិយម