រឿង​​ពី​ការ​ធ្វើ​ឃាត​​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​​​​ Kim Jong-un ចាប់​ដាក់​​បញ្ចាំង​លើ YouTube​!

  • 2014-12-25 16:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ក្រុមហ៊ុន​ផលិត​ភាព​យន្ត Sony បាន​សម្រេច​ចិត្ត​បញ្ចាំង​ខ្សែ​ភាពយន្ត​កំប្លែង​ The Interview ដែល​និយាយ​អំពី​​ "ការ​លប​ធ្វើ​ឃាត​មេដឹកនាំ​ផ្តាច់ការ​​កូរ៉េ​ខាង​ជើង​ Kim Jong-un" បើ​ទោះ​បី​ជា​រង​ការ​គំរាម​កំហែង​ពី​កូរ៉េខាងជើង​ក៏​ដោយ។

 

 

ក្រុមហ៊ុន Sony បាន​ដាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ The Interview នៅ​លើ​បណ្ដាញ​ Youtube, Google Play និង Microsoft Xbox សម្រាប់​ឲ្យ​អ្នក​ទស្សនា​​​ជួល​​មើល​បាន។ អ្នក​វិភាគ​មួយ​រូប​ឈ្មោះ Paul Callan ​បាន​និយាយ​ថា​ "នៅ​ពេល​កូរ៉េខាងជើង​មាន​បណ្ដាញ​អ៊ីនធឺណិត​សារ​ឡើង​វិញ​ នោះ​ Kim Jong-un ប្រាកដ​ជា​អាច​មើល​ភាព​យន្ត​នេះ​បាន​មិន​ខាន​"។

 

ឈុត​មួួ​យ​ក្នុង​រឿង​ The Interview

 

មូល​ហេតុ​ដែល​​កន្លង​ទៅ​ Sony មិន​បាន​ដាក់​បញ្ចាំង​ The Interview នៅ​តាម​រោង​ភាពយន្ត​ធំ​ៗ​នៅ​អាមេរិក គឺ​ដោយ​សារ​រោង​ភាពយន្ត​ទាំង​នោះ​រង​ការ​គំរាម​កំហែង​ពី​សំណាក់​កូរ៉េ​ខាង​ជើង​។ ប៉ុន្តែ​ដោយ​ឡែក​នៅ​មាន​រោង​ភាពយន្ត​​ឯក​រាជ្យ​រាប់​រយ​ទៀត​​បាន​​​ព្រម​ព្រៀង​​ជាមួយ Sony ក្នុង​ការ​ដាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​ខាង​លើ​ចាប់​ពី​ថ្ងៃ​បុណ្យ Christmas នេះ​ត​ទៅ។ ទស្សនា​​ឈុត Trailer ទាំង​អស់​គ្នា៖

 

 

ចាំ​មើល​ត​ទៅ​ទៀត​ថា​តើនឹង​មាន​រឿង​អ្វី​កើត​ឡើង​​ ក្រោយ​ពេល​ដែល​ Sony បាន​ដាក់​បញ្ចាំង​ភាពយន្ត The Interview? ប្រសិន​ជា​ប្រិយមិត្ត​ចង់​ជួល​មើល​​​រឿង The Interview ចុច​ត្រង់​នេះ

 

អាន៖ Sony ​គំរាម​ប្ដឹង​ Twitter រឿង​​​លាត​ត្រដាង​ទិន្នន័យ​ដែល​ Hacker បាន​លួច

 

អាន៖ កូរ៉េ​ខាង​ជើង​ដាច់​អ៊ីនធឺណិត​ទូទាំង​ប្រទេស ​​សង្ស័យ​​រង​ការ​វាយ​ប្រហារ

 

ប្រែ​សម្រួល​៖ ប៉ែត​ ផាន់និត ប្រភព៖ ​​​mediaite