​សមាគម​តន្ត្រី​សប្បុរស​ធម៌​ជន​ពិការ​កម្ពុជា​កំពុង​ស្វែង​រក​ការ​អាណិត​អាសូរ​ពី​បង​ប្អូន ​​

  • 2014-12-25 21:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ការ​ខ្វះ​ខាត​ ដាច់​ជំនួយ​ពី​ម្ចាស់​ជំនួយ​​ ​ទើប​សមាគម​តន្ត្រី​សប្បុរស​ធម៌​ជន​ពិការ​កម្ពុជា​ ខិត​ខំ​​ដើរ​ប្រគំ​តន្ត្រី ​បង្ហើរ​សំនៀង​​ ស្វែង​រក​ថវិកា​ពី​សប្បុរស​ជន​​នៅ​តាម​ផ្សារ​ និង​ តាម​ទីប្រជុំ​ជន​នានា​ ដើម្បី​ផ្គត់​ផ្គង់ និង ​អភិរក្ស​​សមាគម​​ដ៏​កម្សត់​មួយ​នេះ​​កុំ​ឲ្យ​បាត់​បង់។

  “រយៈ​ពេល​ ៦ ខែ​ ហើយ​ ដែល​សមាគម​ពួក​​យើង​ខ្ញុំ​ ដើរ​ប្រគំ​តន្ត្រី​ស្វែង​រក​ថវិកា​ដោយ​ខ្លួន​ឯង​ ព្រោះ​អី​​សមាគម​យើង​មិន​មាន​ជំនួយ​ពី​ខាង​ក្រៅ​ជួយ​ទៀត ទេ"។ នេះ​ជា​សម្ដី​ផ្ទាល់​របស់​ លោក​ សារ៉ាក់ ជំនួយ​ការ​វង់​តន្ត្រី​សប្បុរស​ធម៌​ជន​ពិការ​កម្ពុជា។

  លោក​ ថ្លែង​ទៀត​ថា៖ "សមាជិក​ជន​ពិការ​យើង​​ខ្លះ​ ក៏​បាន​​ចែក​ជើង​គ្នា​ទៅ​ស្រុក​កំណើត​វិញ​ ​ខ្លះ​ទៀត​ក៏​ដើរ​​ប្រគំ​តន្ត្រី​រក​ប្រាក់។ ​ចំណែក​ឯ​ទឹក​ប្រាក់​បន្តិច​បន្តួច​​ដែល​ទទួល​បាន​ពី​ទឹក​ចិត្ត​​សប្បុរស​ធម៌​បង​ប្អូន​ ខាង​សមាគម​យក​ទៅ​ផ្គត់​ផ្គង​ការ​ចំណាយ​ផ្សេងៗ​ សល់​ពី​នោះ​ទុក​ចែក​ជូន​​ជន​ពិការ​ដទៃ​ទៀត​ក្នុង​សមាគម​ គ្រាន់​ចិញ្ចឹម​ជីវិត។

  ​ចុង​ក្រោយ​ក្រុម​សមាគម​តន្ត្រី​សប្បុរសធម៌​ជន​ពិការ​កម្ពុជា​ សូម​ថ្លែង​អំណរ​គុណ​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ដល់​បង​ប្អូន​ខ្មែរ​​​ ដែល​ តែង​តែ​មាន​ក្ដី​​សន្ដោស​ប្រណី​ ជួយ​បរិច្ចាគ​ថវិកា​ដល់​សមាគម​ពួក​គាត់។

  បើ​សិន​​ជា​​បង​ប្អូន​បាន​ឃើញ​ក្រុម​តន្ត្រី​សប្បុរស​ធម៌​ជន​ពិការ​កម្ពុជា ប្រគំ​នៅ​តាម​ទី​ប្រជុំ​ជន​នានា​​ សូម​មេត្តា​ជួយ​បរិច្ចាគ​ទឹក​ប្រាក់​បន្តិច​បន្តួច​​ដល់​ពួក​គាត់​ផង ឬ​​បើ​​មាន​បំណង​ចង់​ជួយ​ដោយ​ផ្ទាល់​ ​អាច​ទំនាក់​ទំនង​​លោក​ ជា ហន ​ដែល​ជា​ប្រធាន​សមាគម​ផ្ទាល់​ តាម​រយៈ​លេខ​ទូរសព្ទ ​​០១២ ៣១៦ ៤០៩៕

 

 

http://youtu.be/9iM11zTSIwg អត្ថបទ៖ យិន សំបូរ​​​​​​​​​​​​​

អត្ថបទថ្មី