អ្នក​​​បាល់ទាត់ ៣ នាក់​រៀបចំ​ខួប​កំណើត​នៅ​ក្រៅ​ប្រទេស​ចុង​ឆ្នាំ​នេះ

  • 2014-12-25 17:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់ ២ នាក់ គឺ រស់ សំអឿន របស់​ក្លិប​បឹងកេត និង នេន សុធារ័ត្ន របស់​ក្រុម​ខេត្ត​ស្វាយរៀង រួម​ទាំង​​លោក Yusuke Iki គ្រូ​បង្វឹក​សាលា​បាល់ទាត់​ជាតិ ​បាន​​រៀបចំ​ពិធី​ខួប​កំណើត​​ ជាមួយ​ក្រុម​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស នៅ​កន្លែង​ផ្សេងៗ ពី​គ្នា។  

 

រស់ សំអឿន ផ្លុំ​ទៀនខួបកំណើត

  សម្រាប់ រស់ សំអឿន និង នេន សុធារ័ត្ន ត្រូវ​បាន​មិត្តរួម​ក្រុម និង ថ្នាក់​ដឹកនាំ​រៀងៗ ខ្លួន រៀបចំ​ពិធី​ខួប​កំណើត​ចំ​ពេល​​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Number One Cup 2014 ដែល​កំពុង​​តែ​ប្រកួត​នៅ​ខេត្ត​ប៊ីញភឿក ប្រទេស​វៀតណាម។ ខួប​កំណើត​របស់ រស់ សំអឿន រៀបចំ​ឡើង​តាំង​ពី​​យប់​ថ្ងៃ​ទី ២០ ខែ ធ្នូ មក​ម៉្លេះ ខណៈ ខួប របស់ នេន សុធារ័ត្ន រៀបចំ​នៅ​យប់​ថ្ងៃ​ទី ២៤ ធ្នូ ម្សិលមិញ។

 

នំខួប​របស់ នេន សុធារ័ត្ន

 

  ចំណែក​ក្រុម​សាលា​បាល់ទាត់ជាតិ​ឈុត​យុវជន​ក្រោម​អាយុ ១៤ ឆ្នាំ បាន​រៀបចំ​ពិធី​ខួប​កំណើត​វ័យ ៣៥ ឆ្នាំ​ដល់​​លោក​គ្រូ​បង្វឹក​ជនជាតិ Yusuke Iki ដែល​កំពុង​តែ​ដឹកនាំ​ក្រុម​ប្រកួត​ក្នុង​ពាន​រង្វាន់ U-14 ASEAN Dream Football Tournament នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​យប់​ថ្ងៃ​ទី ២៤ ធ្នូ ម្សិលមិញ។

 

 

លោក Yusuke Iki ផ្លុំ​ទៀន

  អត្ថបទ៖ ម៉ឺន រស្មី