៥​កន្លែង ​អ្នក​មាន​លុយ​ចាយ​មិន​អស់ ចូល​ចិត្ត​ទៅ​លេង​បំផុត

  • 2014-12-25 18:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន មិន​ចូល​ចិត្ត​ការ​រំខាន​ច្រើន​ទេ ដូច​នេះ​ហើយ​ទើប​ពួក​គេ​តែង​ចំណាយ​ពេល​ជិះ​យន្តហោះ​ផ្ទាល់​ខ្លួន​ទៅ​សម្រាក​លំហែ​នៅ​តំបន់​កោះ​ឆ្ងាយៗ។ ទោះ​ជា​ដំណើរ​កម្សាន្ត​នេះ ចំណាយ​ច្រើន​មែន ប៉ុន្តែ​វា​ប្រកប​ដោយ​ធម្មជាតិ​ពិតៗ និង​ទេសភាព​ស្រស់​ស្អាត ព្រម​ទាំង​ភាព​ឯកជន។ ខាង​ក្រោម​នេះ គឺ​ជា​តំបន់​កម្សាន្ត៥ ដែល​អ្នក​មាន​លើ​លោក ចូល​ចិត្ត​ទៅ​លេង​បំផុត៖

 

១. កោះ​ម៉ាល់ឌីវ

 

 

ម៉ាល់ឌីវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឋានសួគ៌​ពិត​ៗ ដោយសារ​ភាព​ស្រស់​ត្រកាល​មិន​ចេះ​រីង​ស្ងួត នៃ​ដែន​កោះ​ដ៏​តូច​មួយ​នេះ។ ម៉ាល់ឌីវ មាន​ទំហំ​ផ្ទៃដី​សរុប ២៩៨​គីឡូម៉ែត្រ​ក្រឡា និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ ចំណែក​តម្លៃ​ស្នាក់​នៅ​វិញ​ពិត​ជា​ខ្ពស់​មិន​ធម្មតា ខណៈ សណ្ឋាគារ Rangali Island Hotel ដែល​សង់​ជា​កញ្ចក់​លយ​ចូល​ក្រោម​ផ្ទៃ​សមុទ្រ មាន​តម្លៃ​ចាប់​ពី ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់។ ក្រៅ​ពី​នេះ អ្នក​មាន​ទាំង​នោះ​អាច​ចំណាយ​លុយ ​ជួល​នាវា​ឯក​ជន​ជិះ ជួល​ផ្ទះ​ឯកជន​ស្នាក់​នៅ ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

 

២. កោះ Laucala សាធារណរដ្ឋ​ហ្វីជី

 

 

​​កោះ Laucala មាន​ផ្ទៃ​ត្រឹម​តែ ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ និង​មាន​ទីតាំង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ នៅ​លើ​កោះ​ដ៏​តូច​នេះ មាន​បុគ្គលិក ២៥​នាក់ រង់ចាំ​ស្វាគមន៍​រាល់​ភ្ញៀវ​អ្នក​មាន​ក្នុង​វិឡា​ទាំង២៥។ ចំណែក​ឯ​តម្លៃ​ស្នាក់​នៅ​វិញ ប្រហែល ៤២០០​ដុល្លារ​ក្នុង​មួយ​យប់។

 

៣. កោះ Saint Barthelemey

 

 

កោះ​នេះ មាន​ផ្ទៃ​ប្រហែល ២៥​គីឡូម៉ែត្រ​ក្រឡា និង​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ខារីប៊ីន។ វិឡា​ជា​ច្រើន​មាន​តម្លៃ​ជួល​ជា​មធ្យម ១០​ម៉ឺន ទៅ ២០​ម៉ឺន​ដុល្លារ។

 

៤. ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

 

 

ប្រទេស​អាហ្វ្រិក ​ខាង​ត្បូង មាន​រយៈ​ចម្ងាយ​ឆ្ងាយ​បន្តិច​មែន ប៉ុន្តែ​វា​ជា​ទី​ពេញ​និយម​របស់​អភិជន ដែល​ចូល​ចិត្ត​ដំណើរ​ផ្សង​ព្រេង។ ឆ្នេរ​សមុទ្រ និង​សួន​សត្វ​គ្រប់​ប្រភេទ គឺ​ជា​កន្លែង​ដែល​អ្នក​មាន​ប្រាថ្នា​ទៅ​ដល់។ ចំណែក​ឯ​តម្លៃ​កន្លែង​ស្នាក់​នៅ​កន្លែង​ប្រណីតៗ អាច​ថ្លៃ​រហូត​ដល់ ២៥០០​ដុល្លារ​ក្នុង​មួយ​យប់។

 

៥. កោះ​ហាវ៉ៃ

 

 

មូលហេតុ​ដែល​អ្នក​មាន​ចូល​ចិត្ត​ទៅ​លេង​កោះ​ហាវ៉ៃ ដោយ​សារ​ឆ្នេរ​ដ៏​ស្រស់​ស្អាត កន្លែង​វាយ​កូនគោល​ស្តង់ដារ អាកាសធាតុ​ដ៏​បរិសុទ្ធ រួម​ទាំង​ភោជនីយដ្ឋាន​ល្អ​ៗ​ជា​ច្រើន។ ចំណែក​ឯ​ការ​ស្នាក់​នៅ​សណ្ឋាគារ Four Seasons បន្ទប់​មួយ​គ្រែ​ពីរ មាន​តម្លៃ​ជាង ៥០០០​ដុល្លារ​ក្នុង​មួយ​យប់ ពេល​ថ្ងៃ​ឈប់​សម្រាក​ខែ​ធ្នូ៕

 

ចុចអាន៖ ​​តម្លៃ​​​​ផ្ទះ​សំណាក់​នៅ​​តំបន់​​​​៤ជុំ​វិញ​កម្ពុជា ​សម្បូរ​មនុស្ស​ទៅ​​​ឆ្លង​ឆ្នាំ​បំផុត​​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC