ប្រធាន​ La Liga ​​ជឿ​ថា​ Ronaldo ​លើក​ពាន Ballon d'Or

  • 2014-12-25 21:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្របខ័ណ្ឌ La Liga ​លោក Javier Tebas ​បាន​និយាយ​ថា​ពាន​រង្វាន់​ FIFA Ballon d'Or ​នៅ​ឆ្នាំ​នេះ​នឹង​បាន​ទៅ​លើ​កីឡាករ Cristiano Ronaldo ​ព្រោះ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Real Madrid ​រូប​នេះ​មាន​ទម្រង់​លេង​ល្អ​ជាង Lionel​ Messi ​នៅ​រដូវ​កាល​ ២០១៣-២០១៤។

 

 

លោក Tebas ​ដែល​ជា​អតីត​មេធាវី​មួយ​រូប ហើយ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា La Liga ​របស់​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​២០១៣​នេះ​បាន​និយាយ​ទៅ​កាន់​វិទ្យុ​អេស្ប៉ាញ​កាល​ពី​យប់​មិញ​នេះ​ថា៖ “ខ្ញុំ​ចង់​ឱ្យ​ពាន​នេះ​បាន​ទៅ​លើ​ Ronaldo ។ គាត់​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​ឆ្នាំ​នេះ។ កុំ​គិត​ថា​ខ្ញុំ​និយាយ​ខុស​អី Messi ​ក៏​បង្ហាញ​សមត្ថភាព​ល្អ​ដែរ ​ប៉ុន្តែ​សមត្ថភាព​នោះ​គឺ​មិន​អាច​ប្រៀប​ទៅ​នឹង​ Ronaldo បាន​ទេ។ ខ្ញុំ​និយាយ​នេះ​គឺ​សំដៅ​តែ​ឆ្នាំ​នេះ​ទេ ប្រសិន​បើ​និយាយ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ​គឺ​គ្មាន​អ្នក​ណា​ដល់​ Messi ​ឡើយ”។

 

ចំណែក​កីឡាករ Manuel Neuer ​បាន​និយាយ​ដែរ​ថា​រូប​គេ​មិន​ជឿ​ជាក់​ថា​អាច​ឈ្នះ​ពាន​ Ballon d'Or ​នេះ​ទេ៖ “ផ្នែក​មួយ​នៃ​ការ​ជោគជ័យ​របស់​ខ្ញុំ​គឺ​បាន​មក​ពី​លោក Pep Guardiola ។ គាត់​ជា​អ្នក​បង្ហាត់បង្រៀន​ខ្ញុំ​ឱ្យ​មាន​ថ្ងៃ​នេះ។ ការ​ដែល​មាន​ឈ្មោះ​ក្នុង​បេក្ខភាព​ដណ្ដើម​ពាន​នេះ​គឺ​ជា​ជ័យជម្នះ​មួយ​ទៅ​ហើយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​គិត​ថា​អាច​ឈ្នះ​វា​ដែរ។ Ronaldo ​និង​ Messi ​ពួកគេ​ជា​កីឡាករ​ដែល​ល្បី​ពាស​ពេញ​ពិភព​លោក​នេះ ដូច្នេះ​ពួកគេ​ស័ក្ដសម​នឹង​ឈ្នះ​ពាន​នេះ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់”។

 

 

ចំពោះ​រឿង​អ្នក​ឈ្នះ​ពាន​ Ballon d'Or ​នេះ​ដែរ មាន​កីឡាករ​ល្បី​ៗ​ច្រើន​ណាស់​ដែល​បាន​បញ្ចេញ​មតិ​របស់​គេ ​ហើយ​អ្នក​ខ្លះ​គិត​ថា​ Messi ​ឈ្នះ​ហើយ​អ្នក​ខ្លះ​ទៀត​គិត​ថា​ Ronaldo ​ឈ្នះ។ ចាំ​មើល​ដល់​ថ្ងៃ​ទី​១២​ ខែ​មករា ​ទើប​ដឹង​ច្បាស់​ថា​នរណា​ដែល​អាច​លើក​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ប្រចាំ​ឆ្នាំ​២០១៤​នេះ​បាន៕

 

ចុចអាន៖ប្រធាន​ UEFA ​ថា​ CR7 និង ​Messi មិន​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ​ទេ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖livesoccertv