​តម្លៃ​ងាវ​​ឡើង​ថ្លៃ​កប់ ក្រោយ​ចូល​ឆ្នាំ​រួច

  • 2015-01-05 13:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាវ​ដែល​ជា​អាហារ​ដ៏​ពេញនិយម​មួយ​របស់​ពលរដ្ឋ​កម្ពុជា បាន​ឡើង​ថ្លៃ​​កប់​ក្រោយ​ចូល​ឆ្នាំ​ថ្មី​រួច​។ នៅ​ម្តុំ​ត្រឡោកបោក ដែល​មាន​លក់​ងាវ​និង​អាហារ​សមុទ្រ​ស្រស់ៗ ងាវ​ដែល​អាជីវករ​លក់​​មួយ​គីឡូ​ឡើង​ជិត ១៧.០០០រៀល ទៅ ១៨.០០០ រៀល និង​ពិបាក​រក​ទិញ​ទៀត​ផង។

 

 
 

អាជីវករ​លក់​ងាវ​នៅ​ម្តុំ​ត្រឡោកបែក​​មួយ​ចំនួន​បាន​ឲ្យ​ដឹ​ថា​ ងាវ​ឡើង​​ថ្លៃ​ខ្លាំង​​ដោយសារ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ បន្ទាប់​ពី​ចូល​ឆ្នាំ​រួច ទើប​​ធ្វើ​ឲ្យ​តម្លៃ​​មាន​ការ​កើន​ឡើង​​គំហុក​បែប​នេះ។

 

កាល​មុន​ចូល​ឆ្នាំ ងា​វ​មួយ​គីឡូ​តែ ១៣.០០០ រៀល ទៅ ១៤.០០០ រៀល ដែល​គេ​គិត​ថា​តម្លៃ​មួយ​ខ្ពស់​ទៅ​ហើយ​ ប៉ុន្តែ​ឥឡូវ​តម្លៃ​ងាវ​កាន់​តែ​​ហក់​ឡើង​​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​ចូល​ចិត្ត​ទទួល​ងាវ​ជា​គ្រឿង​ក្លែម​ឬ​អាហារ​ប្រចាំថ្ងៃ​ អាច​​​ចំណាយ​កាន់​តែ​ខ្ពស់​សម្រាប់​ការ​​ទៅ​ទទួល​ទាន​អាហារ​​ដ៏​មានប្រជាប្រិយភាព​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា