ស្ងាត់​ៗ​!ផ្សារ​ទំនើប​​បើក​ថ្មី​តម្លៃ​ជាង​៥លាន​ដុល្លារ​​លក់​​​បញ្ចុះ​តម្លៃ​​ពិសេស​​ជូន​អតិថិជន ​​

  • 2015-01-12 23:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហូមថប (Home Top) ​ផ្សារ​ទំនើប​​​ទើប​បើក​​ថ្មី ​​​​​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៥លាន​ដុល្លារ​ បាន​ដាក់​លក់​​​​​បញ្ចុះ​តម្លៃ​​ ១៥ភាគ​រយ​ លើ​ទំនិញ​គ្រប់​​ប្រភេទ​ ជូន​អតិថិជន​​របស់​ខ្លួន​ សម្រាប់​ឱកាស​ពិសេស ​នៃ​ការ​បើក​សម្ពោធ​​ថ្មី​​នៃ​ការ​លក់​របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​នេះ។ ​

ដើម្បី​អប​អរ​ការ​ចាប់​បដិសន្ធិ​ថ្មី ​នៃ​ផ្សារ​ទំនើប​របស់​ខ្លួន​ ​ផ្សារ​ទំនើប​ហូមថប ​កំពុង​​​ផ្ដល់​ប្រូម៉ូសិន​ពិសេស​ ដោយ​លក់​បញ្ចុះ​តម្លៃ​ពិសេស​​​​រហូត​ដល់​​១៥%  រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ​ ​លើ​ទំនិញ​​ទាំង​អស់​របស់​ខ្លួន ដល់​អតិថិជន​ ដែល​អញ្ជើញ​មក​ទិញ​។

 

 
ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សារ​ទំនើប​នោះ លោក ឡុង ឌីណាល់ នាយក​គ្រប់​គ្រង​ផ្សារ​ទំនើប​ហូមថប លើក​ឡើង​ថា ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​​ជីវភាព​រស់​នៅ​ដ៏​ទាន់​សម័យ​របស់​ប្រជាជន​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​ ក្នុង​ការ​​ប្រើ​ប្រាស់​សម្ភារៈ​គ្រប់​ប្រភេទ​ ផ្សារ​ទំនើប​របស់​លោក​បាន​នាំ​យក​នូវ​​ផលិត​ផល​​​ផ្ដាច់​មុខ​ សរុប​ប្រមាណ​ជាង​ ៦៧,០០០​មុខ​ មក​ពី​សហរដ្ឋអាមេរិក ​​ដាក់​លក់​ជូន​អតិថិជន​ទាំង​អស់។

 

លោក​បន្ថែម​ទៀត​ថា៖ "ចាប់​ពី​ពេល​នេះ​ទៅ បើ​អតិថិជន​ដែល​ចង់​ទិញ​ផលិត​ផល​ប្រើ​ប្រាស់​​​ មាន​គុណភាព​ល្អ​ មក​ពី​សហរដ្ឋអាមេរិក មិន​បាច់​ធ្វើ​ការ​កុម្ម៉ង់​ ដោយ​រង់​ចាំ​យូរ​ទៀត​ទេ ​ព្រោះ​នៅ​ផ្សារ​ទំនើប​របស់​យើង​ខ្ញុំ​មាន​ទំនិញ​គ្រប់​ប្រភេទ​ ដែល​លោក​អ្នក​ត្រូវ​ការ"។

 

 

អតិថិជន​​ទាំងអស់ ដែល​ត្រូវ​ការ​ទំនិញ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ អាច​អញ្ជើញ​មក​​ទស្សនា​ និង​រីករាយ​​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ ដែល​លោក​អ្នក​ត្រូវ​ការ​បាន។​ ហូមថប ជា​ផ្សារ​ទំនើប​តែ​មួយ​គត់​ ដែល​ទទួល​សិទ្ធ​ផ្ដាច់​មុខ​ ក្នុង​ការ​ផ្គត់​ផ្គង់​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន​ស្តង់​ដា​អាមេរិក ពី​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ Do It Best របស់​សហរដ្ឋអាមេរិក ​ដែល​មាន​ទីតាំង​ ស្ថិត​នៅ​តាម​បណ្ដោយ​ មហាវិថី​ម៉ៅសេទុង ទល់​មុខ​វត្ត​ទូល​ទំពូង ឬទូរសព្ទ​ទាក់​ទង​ 023 9999 808៕

 

អត្ថបទ៖ យិន សំបូរ​​​​