ថា​ម៉េច Irina ​បែក​ពី Ronaldo ​ទៅ​យក The Rock?

  • 2015-01-26 16:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ bongdaplus របស់​ប្រទេស​វៀតណាម​បាន​ចុះផ្សាយ​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ Irina Shayk ​បែក​បាក់​ពី​ Cristiano Ronaldo ​គឺ​មក​ពី​ស្រី​ស្អាត​ម្នាក់​នេះ​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​​​អ្នក​កីឡាកាស​ និង​​ជា​តារា​ភាពយន្ត​ Dwayne Jonhson ​ឬ​ហៅ​ក្រៅ​ថា The Rock ។

 

 

រឿង​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ព័ត៌មាន​ខាង​លើ​កើត​ឡើង​ គឺ​មក​ពី​ Irina Shayk ​បាន​បង្ហោះ​រូប​មួយ​ដែល​មាន​បាច់​ផ្ដា​ជា​ច្រើន ​និង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​របស់​ The Rock ​ផ្ញើ​មក​ជូន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ក៏​មាន​លេច​ធ្លាយ​រូបភាព​​ស្និទ្ធស្នាល​ជា​ច្រើន​ទៀត​រវាង​​អ្នក​​ទាំង​ពីរ​នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង Hercules  ​ផង​ដែរ​កាល​ពី​ប៉ុន្មាន​ខែ​មុន។

 

 

 

 

 

 

ម៉្យាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ ព្រោះ​មិន​ទាន់​បាន​បញ្ជាក់​ពី​សាមី​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់​នេះ​នោះ​ទេ។ ចាំ​មើល​រឿង​បន្ត​ទៅ​ទៀត​ថា​តើ​មូលហេតុ​ពិត​ប្រាកដ​​ជា​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​ចំណង​​ស្នេហា​របស់ Ronaldo ​និង Irina ​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​ទៅ​ហើយ​នោះ​ នៅ​តែ​បែកបាក់​គ្នា៕

 

ចុចអាន៖Balotelli កំពុង​យ៉ាប់យ៉ឺន​ហើយ ត្រូវ​គូ​ដណ្ដឹង​បោះ​បង់​ទៀត

 

ប្រែ​សម្រួល ៖ មុន្នី រម្យ ប្រភព៖ bongdaplus

អត្ថបទថ្មី