ខឹង​ធ្លាក់ FA Cup លោក​ Mourinho ចង់​ជម្រុះ​ចោល​កីឡាករ​៨នាក់

  • 2015-01-27 18:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម​ Chelsea លោក Jose Mourinho បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​នឹង​រុះរើ​ក្រុម​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ក្រុម​របស់​លោក​បរាជ័យ​យ៉ាង​អាម៉ាស់​​​ក្នុង​ការ​ប្រកួត​ FA Cup ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

​ក្រុម​តោ​ខៀវ បាន​ធ្លាក់​ចេញ​ពី​ពានរង្វាន់ FA Cup ក្នុង​ទឹក​ដី​ខ្លួនឯង ដោយ​​ប្រកួត​ចាញ់​ក្រុម Bradford ​មក​ពី​ League One ខណៈ​ដែល​ពួកគេ​នាំ​មុខ ២-០ ទៅ​ហើយ ប៉ុន្តែ​ត្រូវ​​ក្រុម​មក​ពី​លីក​លំដាប់​ទី៣មួយនេះ​ ធ្វើ​ការ​វាយ​បក​យក​ឈ្នះ ៤-២ វិញ។

 

 

បុរស​វ័យ​៥២ អាច​នឹង​ធ្វើ​ការ​ជម្រុះ​ចេញ​កីឡាករ​​រាយរង​ច្រើន​រូប​ នៅ​ខែ​មករា​នេះ បន្ទាប់​ពី​រូប​លោក​មិន​ពេញ​ចិត្ត​ពី​ទម្រង់​លេង​របស់​ពួកគេ​។

 

​លោក​បាន​និយាយ​ថា៖ «ឥឡូវ​អ្នក​រាល់​គ្នា ​ប្រាកដ​ជា​យល់​ច្បាស់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ដាក់​កីឡាករ​ដដែលៗ ឲ្យ​លេង​គ្រប់​ការ​ប្រកួត ប៉ុន្តែ​នេះ​មិនមែន​ជា​លទ្ធផល​ដែល​គួរតែ​ខក​ចិត្ត​ឬ​ក៏​លេង​មិន​បាន​ល្អ​ ដែល​ខ្ញុំ​ត្រូវតែ​​ផ្លាស់ប្ដូរ​នោះ​ទេ»។

 

កីឡាករ Mohammed Salah និង Andre Schurrle កំពុង​តែ​ប្រុង​ប្រៀប​ចាក​ចេញ​ ខណៈ​ដែល​ Salah អាច​នឹង​ឲ្យ​ក្លិប Roma ខ្ចី​ជើង រីឯSchurrle អាច​នឹង​ទៅ​កាន់​ក្លិប Wolfsburg ។

 

ចំណែក​ឯ​កីឡាករ​បម្រុង​មួយ​ចំនួន​ដូចជា Didier Drogba, Ramires, Loic Remy, John Obi Mikel, Petr Cech និង Kurt Zouma ក៏​​​ស្ថិត​ក្នុង​បញ្ជី​ជម្រុះ​ចេញ​របស់​លោក Mourinho ដែរ៕

 

ចុច​អាន៖ Mourinho​ ថា Chelsea ​នឹង​មិន​ទិញ​កីឡាករ​ថែម​​ទេ​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ Express