ក្ដៅៗ! Facebook អត់​ដំណើរ​ការ​មុន​នេះ ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ប្រទេស​ជា​ច្រើន

  • 2015-01-27 21:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ តើ​ប្រិយមិត្ត​មាន​ជួប​បញ្ហា​បើក​ Facebook មិន​ចេញ​ដែរ​ឬ​ទេ? បើ​​​​មែន​នោះ មិន​មែន​តែ​ប្រិយមិត្ត​​នោះ​ទេ ដែល​ជួប​បញ្ហា​នេះ ពោល​គឺ​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ផ្សេង​ទៀត​ក្នុង​លោក​ក៏​​ជួប​រឿង​ដូច​គ្នា​នេះ​ដែរ។

 

ការ​បើក​មិន​ចេញ​​រយៈ​ពេល​ខ្លី​នេះ គឺ​ដោយ​សារ​គេហទំព័រ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ បាន​​ទទួល​រង​​ការ​វាយ​ប្រហារ​​ពី​សំណាក់​ក្រុម hacker។ Facebook បាន​សរសេរ​បង្ហោះ​លើ​ទំព័រ Twitter របស់​ខ្លួន​ថា​៖ "ថ្ងៃ​នេះ​យើង​មាន​បញ្ហា​បណ្ដាញ (network)ដោយ​សារ​ការ​វាយ​ប្រហារ។ គិត​មក​ទល់​ពេល​នេះ អ្នក​ប្រើប្រាស់​ភាគ​ច្រើន​អាច​បើក​ចូល​បាន​ធម្មតា​វិញ​ហើយ។ យើង​នឹង​ស៊ើប​អង្កេត​បន្ត​ទៀត​ទាក់ទង​នឹង​បញ្ហា​នេះ"។

 

ប្រភព​ដំបូង​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ដែល​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ មាន​ឈ្មោះ​ថា LizardSquad។​

 

 

យោង​តាម​គេហទំព័រ​​ Norse​ បណ្ដាញ​សង្គម​ Facebook ​រង​ការ​វាយ​ប្រហារ​ពី​ Hackers​ ចេញ​ពី​ប្រទេស​ចិន,​ រុស្ស៊ី​, កូរ៉េ​ខាង​ត្បូង,​ បារាំង,​ តៃវ៉ាន់​, ប៉ូឡូញ,​ ហុឡង់ដ៍, ពី​​​ក្នុង​សហរដ្ឋ​​អាមេរិក និង​ពី​ប្រទេស​ផ្សេង​ៗ​ទៀត។

 

ក្រៅ​ពី Facebook គេហទំព័រ​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត ដូច​ជា Instagram ជា​ដើម​នោះ ក៏​រង​ការ​វាយ​ប្រហារ​រហូត​បើក​មិន​ចេញ​ដូច​គ្នា​​ដែរ។ ចង់​ដឹង​ថា​ប្រភព​នៃ​ការ​វាយ​ប្រហារ​នេះ មក​ពី​ប្រទេស ឬ​តំបន់​ណា​ខ្លះ សូម​ចុច​មើល​ត្រង់​នេះ។

 

ព័ត៌មាន​បន្ថែម Sabay នឹង​ផ្សាយ​ជូន​បន្ថែម​ទៀត

 

ដោយ៖ សុខ សុវត្ថិ​

អត្ថបទពេញនិយម