រឿង​យុទ្ធសិល្ប៍ចិនថ្មី ​ចេញ Trailer ភ្លែត​​ធ្វើ​ឲ្យ​គេ​ចង់​មើល​ភ្លាម!

  • 2015-01-29 18:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ពូកែណាស់​ខាងផលិត​​រឿង បែប​​សឹកសង្គ្រាម និងប្រើ​យុទ្ធសិល្ប៍ ហោះហើរ​​សម្រាល​ខ្លួន ហើយថ្មីៗ​នេះមានរឿង​មួយ​ទៀតបាន​​ចេញ Trailer ហើយ គឺ​មាន​ចំណង​ជើង​ថា “Zhong Kui: Snow Girl and the Dark Crystal"។

 

 

“Zhong Kui: Snow Girl and the Dark Crystal” ជា​ភាពយន្ត 3D បែប​វាយប្រហារដោយ​យុទ្ធសិល្ប៍ កាប់សម្លាប់​ស៊ីសាច់​ហុតឈាម និង​មាន​លាយឡំ​ឈុត​រ៉ូមែនទិកផ្អែមល្ហែម ជាពិសេសសំបូរ​ទៅដោយ​​តារា​ល្បីៗដូចជា Chen Kun និង Li Bingbing ជាដើម។

 

Chen Kun (陈坤) សម្ដែង​ជា​វិរៈបុរស Zhong Kui (មនុស្ស​ធម្មតា ដែល​មាន​យុទ្ធសិល្ប៍) កម្ចាត់​ពួកព្រាយបិសាច។ Zhong Kui ត្រូវ​គេ​ចាប់​បាន​ក្នុង​សមរភូមិ​ប្រយុទ្ធ​រវាង ឋាន​ទេវតា ឋាននរក និង​ឋានមនុស្ស ក្នុង​ថ្ងៃ​ពេញ​បូរមី។ ចំណែក Li Bingbing (李冰冰) សម្ដែង​ជា​បិសាច​ទឹកកក Xueqing ដែល​លង់​ស្រលាញ់ Zhong Kui បើ​ទោះបី​ដឹង​ថា ស្នេហា​រវាង​មនុស្ស​និង​បិសាច​ត្រូវ​ហាម​ឃាត់។ ក្រៅ​ពី​តារា​ទាំង​ពីរ​​​ខាងលើ នៅ​មាន​តារា​សម្ដែង​ផ្សេងៗ​ទៀត​ដូចជា លោក Winston Chao (赵文瑄) នាង Yang Zishan (杨子姗) លោក Bao Bei’er (包贝尔) និង​តារា​ចម្រៀង Summer (吉克隽逸) ដែល​ច្រៀង Theme song បទ “Fen Bu Gu Shen” <奋不顾身>។

 

Trailer ចុងក្រោយ​នៃ​សាច់រឿង​ត្រូវ​បាន​គេ​បញ្ចេញ​កាល​ពី​ថ្មីៗ​នេះ ដោយ​បង្ហាញ​ត្រង់​ឈុត​ប្រយុទ្ធ​គ្នា​រវាង មនុស្ស ទេវតា និង​ពួកបិសាច។

 

ការ​ប្រយុទ្ធ​ពោរពេញ​ដោយ​យុទ្ធសិល្ប៍ ដែលដឹកនាំ​ដោយ​លោក Zhao Tianyu (赵天宇) ​ចាប់​ផ្ដើមថត​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ និង​​ចំណាយ​ទុន​អស់​២០០លាន​យ័ន ប្រហែល៣៣លាន​ដុល្លារ​អាមេរិក ហើយ​នឹង​មាន​ចាក់​បញ្ចាំង​តាម​រោងកុន នៅថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​​២០១៥​ ខាងមុខ​នេះ៕

 

Li Bingbing (李冰冰) និង Chen Kun (陈坤)

Chen Kun (陈坤)

Li Bingbing (李冰冰)

 

http://youtu.be/Rzgj_LgH87w

 

 

-“American Sniper”​ ​​ឈរ​កំពូល​តារាង​ Box Office ​សប្ដាហ៍​នេះ​ ចុចអាន..!

 

-Candy ​​ស្រាត​មុខ​អ្នក​ដឹកនាំ​រឿង​ដើម្បី​​បាន​​​សម្ដែង​ក្នុង​រឿង​ស្រើបស្រាល ចុចអាន..!

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទពេញនិយម