វីវរ​ហើយ ​​​Kendall Jenner ​​​​ដេក​ជាមួយ​បង​ថ្លៃ

  • 2015-01-29 18:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិថី​សិល្បៈ​ដើរ​ម៉ូដ​របស់​ Kendall Jenner ​កំពុង​ដើរ​រលូន​ ឥលូវ​ស្រាប់​តែ​​លេចឮ​រឿង​អាស្រូវ​ក្នុង​គ្រួសារ​ថា ​​នាង​លួចលាក់​មាន​សម្ពន្ធភាព​លើ​គ្រែ​ជាមួយ​បង​ថ្លៃ។ ​​បើ​តាម​ទស្សនាវដ្ដី​ Star ​រាយការណ៍​ថា ​Kendall Jenner ​បាន​ដេក​ជាមួយ​ Scott Disick​ ដែល​ត្រូវ​ជា​បងថ្លៃ​ក្រោយ​ពិធី​ជប់លៀង​មួយ​ ស្រប​ពេល​ដែល​បងស្រី​ Kourtney Kardashian ​​​​​​កំពុង​ពពោះ​កូន​ទី​បី។

 

​​ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រភព​ជិតដិត​នឹង​​គ្រួសារ​ Kardashian ​និយាយ​​ប្រាប់​សារព័ត៌មាន​ខាង​លើ។ ​ប្រភព​ដដែល​នោះ​​បាន​លើក​ឡើង​ថា ​​ក្នុង​ពិធី​ជប់លៀង​មួយ​ អ្នក​ទាំង​ពីរ​ (Kendall និង​ Scott) ​បាន​បាត់បង់​ម្ចាស់​ការ​នៅ​ឈាន​ដល់​ឡើង​គ្រែ​ជាមួយ​គ្នា​បែប​នេះ។ ​​ធម្មតា​ការ​យក​ចិត្ត​ទុកដាក់​របស់​បង​ថ្លៃ​មួយ​នេះ​គឺ​ពិត​ជា​ស្អិត​ល្មួត​​មែន​ទែន​ទៅ​​នឹង​ប្អូន​ថ្លៃ​កំពូល​សម្រស់​​ ហើយ​ដំណាល​គ្នា​​នឹង​វ័យ​ ១៩ ​របស់​ Kendall ​កំពុង​ពេញ​រូបរាង​ផង​ សម្ពន្ធភាព​បង​ថ្លៃ​ និង​ប្អូន​ថ្លៃ​នេះ​ក៏​ត្រូវ​ជ្រុលជ្រួស​តែ​ម្ដង។

 
 

រាប់​ពី​ឆ្វេង៖ ​Scott, Kylie Jenner និង​ Kendall

 

​ប្រភព​លើក​ឡើង​ថា​ ​ពេល​ Kourtney Kardashian ​​​ដែល​ជា​សង្សារ​យូរ​អង្វែង​របស់​ Scott ​និង​ជា​បង​​​ស្រី​របស់​ Kendall ​ដឹង​រឿង​នេះ​ពី​មិត្តភ័ក្ដិ​ជិតដិត​ នាង​រន្ធត់​ចិត្ត​ជា​ខ្លាំង ​និង​ស្រែក​ថា ​"ពួក​ឯង​ (Kendall និង​ Scott) ​ងាប់​មិន​ខាន"។ ​

 

​ក្នុង​គ្រួសារ​​ Kardashian ​កំពុង​ក្ដៅ​គគុក​នឹង​ព័ត៌មាន​នេះ​ ខណៈ​ Scott ​បដិសេធ​ថា ​ខ្លួន​មិន​បាន​ធ្វើ​ និង​គេច​ទៅ​​ឆ្ងាយ​ពី​រឿង​ទាំង​ប៉ុន្មាន។ ​ចំណែក​ Kendall ​បក​ស្រាយ​នឹង​ម្ដាយ​ថា ​ជា​រឿង​មូល​បង្កាច់​នាង​ប៉ុណ្ណោះ។

 

​​ចាំ​មើល​ភ្លើង​ស្នេហ៍​ត្រីកោណ​ត្រកូល​អ្នក​បង្ហាញ​ល្បី​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ​មាន​តែ​ការ​បកស្រាយ​ជា​សាធារណៈ​របស់​ពួកគេ​ទេ​ដែល​អាច​បញ្ជាក់​ការ​ពិត​បាន៕

 

អាន៖ ស្រី​ស្រស់​ Kendall Jenner ​លេង​ឈុត​មើល​ឆ្លុះ​សាច់​អត់​អាវ​ទ្រនាប់​នៅ​​ប៉ារីស

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​hollywoodlife