ម៉ី ជូ​បង្ហោះ​​រូបភាព​​​ឌឺ​សារព័ត៌មាន​រឿង​​​ "លែងលះ​ប្រពន្ធ"

  • 2015-01-29 22:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទំនាស់​ពាក្យ​សម្ដី​​រវាង Vanness Wu ឬ​ប្រិយមិត្ត​ស្គាល់​ថា ម៉ី ជូ ក្នុង​រឿង​ "ស្នេហា​បួន​ដួង ​ឬ​ F4"  ជាមួយ​ប្រពន្ធ​លើ​បណ្ដាញ​សង្គម មិន​ទាន់​​ស្ងប់​ស្ងាត់​ផង ស្រាប់​តែ​លេច​ចចាមអារ៉ាម​​បន្តថា តារា​ចម្រៀង​តៃវ៉ាន់​រូប​នេះ បាន​លែងលះ​ប្រពន្ធដាច់ស្រេច​​ហើយ។

 

 

ដំណឹង​នេះ​ ប្រៀប​ដូច​​យក​សាំង​ស្រោច​លើ​ភ្លើង​អីចឹង  គឺធ្វើឱ្យ Vanness Wu ​ឆេះដុំជាខ្លាំង ​​រហូត​តារារូបនេះ​​ចេញ​មុខ​សរសេរ​​សារ ឆ្លើយ​តប​ឌឺដង ​​លើ​បណ្ដាញ Instagram ​របស់​ខ្លួន​ឲ្យ​អស់​ចម្ងល់។

 

សមាជិក​ក្រុម F4 ក្នុង​រឿង "ស្នេហាបួនដួង" បាន​បង្ហោះ​រូបភាពថើប​ប្រពន្ធ ​អម​ដោយ​ឃ្លា​បរិយាយ​​​​​ថា "​​អស់​ហើយ​​ឬ​នៅ? ឈប់បង្កើត​ចចាមអារ៉ាម​ទៀត...អរគុណ!”។ ​​

 

បន្ទាប់​ពី​រៀបការ Vanness Wu និង Arissa Cheo តែង​​មាន​រឿង​រកាំរកូស ក្នុង​​គ្រួសារមិន​ចេះចប់​ រហូត​ឈាន​ដល់ផ្ទុះ​សង្គ្រាម​ពាក្យ​សម្ដី​ដាកគ្នា​ខ្លាំង​ៗតាមបណ្ដាញ Instagram កាល​ពី​ខែ​មុន​នេះ។ ចង់​ដឹង​ថា​ពួកគេមាន​បញ្ហា​អ្វី​នោះ សូម​ចុច​ត្រង់​នេះ!

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទពេញនិយម