​ក្រុម​កូន​ខ្មែរ-បារាំង​​ Cascade ​ធ្លាក់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ France's Got Talent

  • 2015-01-31 18:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្បាច់​គុន​ Cascade ​ដែល​មាន​កូន​ខ្មែរ-បារាំង​ Maurice Chan ​និង​ Nop David ​ជា​សមាជិក​​​​​មិន​បាន​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​កម្មវិធី​ France's Got Talent ​ ​ដែល​ទើប​កន្លង​ផុត​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ឡើយ។

 

​តំណាង​ក្រុម​ Cascade ​លោក​ Maurice Chan ​បាន​ប្រាប់​ Sabay ​​​ថា ​​ក្រុម​របស់​លោក​ជាប់​ចំណាត់ថ្នាក់​លេខ​ ៧ ​​ក្នុង​ចំណោម​ ១០ ក្រុម​ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​​ក្រុម​ដែល​ជា​ជយលាភី​កម្មវិធី France's Got Talent 2014 ​​គឺ​ធ្លាក់​ទៅ​លើ​ក្រុម​តន្ត្រី​ The Bagad of Vannes។

 

​​​​​​ទោះ​ជា​មិន​ជាប់​ជា​ជយលាភី​ប្រចាំ​កម្មវិធី​ក្ដី​ ​លោក​ថា ​ក្រុម​របស់​លោក​មាន​មោទនភាព​ជា​ខ្លាំង​ដែល​បាន​ឈាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ ​ព្រោះ​វា​ស្រប​តាម​គោលបំណង​របស់​លោក​ដែល​ចង់​បង្ហាញ​ប្រជាជន​បារាំង​ថា ​​ក្រុម​របស់​ខ្លួន​អាច​បង្ហាញ​ឈុត​ឆាក​វាយប្រហារ​​ដូច​នៅ​ក្នុង​កុន​ដែរ។ ​​​

 
 

ក្រុម​ Cascade ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​​កម្មវិធី​ France's Got Talent

 

​គណៈកម្មការ​ម្នាក់​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​បួន​ចាប់​អារម្មណ៍​នឹង​សមត្ថភាព​របស់​ក្រុម​លោក​ និង​បាន​ទាក់ទង​ឲ្យ​ថត​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​អ៊ីតាលី​ទៀត​ផង។

 

​​ពេល​សួរ​ពី​គម្រោង​បន្ទាប់​ចង់​ធ្វើ​អ្វី​ ​Maurice Chan ​​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​បង្កើត​ Show ​ថ្មី​មួយ​សម្រាប់​ The Aquarium of Paris។ ​លោក​ក៏​នឹង​ធ្វើ​ Show ​​ផ្សេង​ទៀត​ដែល​លាយ​បញ្ចូល​គ្នា​​នូវ​ការ​សម្ដែង​វិជ្ជា​គុន ​និង​ឈុត​ឆាក​កំប្លែង។ ​​​​អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅ​ទៀត​នោះ ​គឺ​លោក​មាន​គម្រោង​មក​កម្ពុជា​​នៅ​ក្នុង​ឆ្នាំ​នេះ​ ​ដើម្បី​ស្វែង​រក​ដៃគូ​សហការ​ផលិត​ភាពយន្ត​បែប​វាយតប់​បាញ់​ប្រហារ​ដែល​ជា​ជំនាញ​របស់​ក្រុម​លោក​ស្រាប់។

 
 

​​​​ពាក់ព័ន្ធ​នឹង​ចម្ងល់​ថា ​ម៉េច​បាន​ជា​ជ្រើស​រើស​កម្ពុជា​មក​ថត ​ហើយ​រឿង​ដែល​លោក​ចង់​ថត​នោះ​ជា​ប្រភេទ​រឿង​អ្វី ​​​បុរស​អ្នក​លេង​ក្បាច់​គុន​​ដដែល​និយាយ​ថា ​ព្រោះ​កម្ពុជា​ជា​ប្រទេស​របស់​លោក។ ​​ហើយ​លោក​ចង់​បង្ហាញ​ពិភពលោក​ថា ​កម្ពុជា​អាច​ផលិត​កុន​វាយ​តប់​មាន​គុណភាព​ដូច​ប្រទេស​ផ្សេងៗ​ទៀត​ដែរ។ ​

 

Murice ​ថា ​លោក​មាន​សាច់​រឿង​ក្នុង​ដៃ​អស់​ហើយ ​រង់​ចាំ​តែ​ដៃ​គូ​សហការ​ប៉ុណ្ណោះ។ ​សម្រាប់​អ្នក​វិនិយោគ ​ឬ​ផលិតករ​ដែល​​មាន​ចំណាប់អារម្មណ៍​អាច​ទាក់ទង​ទៅ​កាន់​លោក​ផ្ទាល់​តាម​រយៈ​អ៊ីមែល៖ ​maurice.chan@cascade-demoteam.com។

 

​សូម​ទស្សនា​ការ​សម្ដែង​របស់​ Cascade ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៖

 

CASCADE - Final Live Show France's Got Talent 2015 - Matrix Show from Cascade Demo Team on Vimeo.

 

អាន៖ Town ធ្វើ​មេឡូឌី​ថ្មី ៩០%សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ២០១៥

 

ដោយ៖ ​សីហា រូបភាព៖ ​FB Maurice Chan

អត្ថបទថ្មី