បន្តិច​ទៀតនេះ​!យុវជន​​​ជាង​១​ពាន់​នាក់​នឹង​​​​​​ចូល​រួម​ដង្ហែ​​​ថ្មើរ​ជើង​បុណ្យ​មាឃ​បូជា​ ជុំវិញ​ក្រុង​សៀមរាប ​​​​

  • 2015-02-03 19:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​​ចំនួន​ ១០០០​ ​នាក់​​ នឹង​រួម​​​ដង្ហែ​ថ្មើរ​ជើង​បុណ្យ​​​​មាឃបូជា​ ជុំវិញ​ ក្រុង​សៀមរាប​ ដែល​​នឹង​ចាប់​ផ្តើម​​នៅ​​បន្តិច​ទៀត​នេះ​​។​ ​នេះ​បើ​​តាម​​ប្រសាសន៍​​លោក​ នាង​ សុភាព​ ​មន្ត្រី​​ទំនាក់​ទំនង​ជាតិ​ និង​អន្តរជាតិ​នៃ​សាលា​គរុកោសល្យ​ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប។

 

ក្បួន​​ដង្ហែ​​​​ ​ដែល​​ត្រូវ​បាន​​ធ្វើ​​​​ក្នុង​បំណង​​​​​ផ្តល់​ឪកាស​​ឲ្យ​ សិស្ស និស្សិត​ សប្បុរស​ជន​ទូទៅ​​ និង​ភ្ញៀវ​បរទេស​បាន​ចូល​រួម​​​ប្រារព្ធ​ពិធី​នេះ​​ ​នឹង​​​​​ចាប់​​ផ្តើម​​នៅ​ម៉ោង​ ១២:៣០ ​នាទី​​ថ្ងៃ​ត្រង់​​ ​​​។

 

 

 

"​នេះ​គឺ​ជា​លើក​​ទី​​១​ ហើយ​ដែល​សាលា​បាន​​ឲ្យ​មាន​​ការ​​ចូល​រួម​ដង្ហែ ​ថ្ងៃ​មាឃ​បូជា​​​​ ក្នុង​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ ក្នុង​នោះ​​គរុ​និស្សិត​​​មាន​​ ៦០០ នាក់​ សិស្ស​វិទ្យាល័យ​អង្គរ ​៤០០ ​នាក់​ ​ព្រម​ទាំង​ព្រះ​សង្ឃ​ យាយ​ជី​ តាជី​ និមន្ត​ និង​អញ្ជើញ​​ចូល​រួម​​​​”។ លោក​ នាង​ សុភាព​ បន្ថែម​។

 

មាឃ​បូជា ​ជា​ពីធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា​ ដែល​រួមមាន : ​មាឃ​បូជា​ ពិសាខបូជា ​អាសាឍបូជា​ និង​បុណ្យ​បវារណា​ (ចេញវស្សា)​។ ​បុណ្យ​មាឃ​បូជា​ប្រារព្ធ​ឡើង​ ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ ព្រះពុទ្ធ​សាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ​៥៨៨​ ឆ្នាំ ​មុន​គ្រិស្តសករាជ​ នា​ថៃ្ង​ទី ​១៥​កើត ​ខែ​មាឃ ​ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ចំនួន ​៩​ ខែ​គត់៕

 

 

 

រូប​ភាព​នៅ​ពេល​ដង្ហែ

 
 
 
 

  អត្ថបទ៖មៃ សុខលីម

រូបភាព៖ លោក នាង​ សុភាព