លី អ៊ីវ៉ាធីណា ចូល​ឆ្នាំ​ថ្មី​មាន ៧ បទ

  • 2015-02-28 16:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា លី អ៊ីវ៉ាធីណា តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន បាន​ប្រាប់ Sabay ​ថា នៅ​រដូវ​ឆ្នាំ​ថ្មី​ខាងមុខ នាង​មាន​បទ​​ចម្រៀង​រហូត​ដល់​ទៅ ៧ បទ សម្រាប់​វាយ​លុក​ទីផ្សារ។

 

 

 

 

បទ​ចម្រៀង​ទាំង ៧​ បទ​ លី អ៊ីវ៉ាធីណា  មិន​ចាំ​ចំណង​ជើង​នោះទេ គ្រាន់តែដឹងថា បទ​ចម្រៀង​​​​ទាំង​អស់​​ជា​ចង្វាក់​ប្រពៃណី ដូចជា រាំវង់ រាំក្បាច់ សារវ៉ាន់ ម៉ាឌីហ្សន ជា​ដើម។

 

ចំពោះ​ការ​ច្រៀង​ឆ្លង​ឆ្លើយ​​វិញ​​ តារា​ចម្រៀង​​និយម​ច្រៀង​បទ​ភាសា​ចិន​បាន​ល្អ​ ​​​ប្រាប់​ថា បាន​ចាប់​ដៃគូ​ជាមួយ​​តារា​ចម្រៀង​ ៣ នាក់ ក្នុង​នោះ មាន​ដូចជា ករុណា ពេជ្រ, គ្រឿន និង Dj ឆាលីត។

 

កញ្ញា លី អ៊ីវ៉ាធីណា បញ្ជាក់​​ថា បទ​ចម្រៀង​ទាំង ៧ បទ ​ដែល​នាង​ច្រៀង​ត្រៀម​ចេញ​លក់​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ គឺ​សុទ្ធតែ​ជា​ ម៉េឡូឌី​ថ្មី​ទាំង​អស់។ បច្ចុប្បន្ន បាន​ថត​ចប់​អស់​ហើយ ខាង​ផលិតកម្ម​កំពុងតែ​មមាញឹក​កាត់ត។

 

តារា​ចម្រៀង​ស្រី​ចាស់​វស្សា​​ក្នុង​ផលិតកម្ម​ថោន និង ​ធ្លាប់​បរាជ័យ​ស្នេហា​ជា​មួយ​មន្ត្រី​ថ្នាក់​ផ្កាយ​នៅ​ក្រសួង​មហាផ្ទៃ​ម្នាក់​នេះ មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​មុន​ថា ទាំង ៧ បទ ​របស់​នាង​អាច​ផ្ទុះ​ប៉ុន្មាន​បទ​ឡើយ ដោយ​​រង់​ចាំ​មើល ចេញ​លក់​​ជា​ផ្លូវ​ការ​សិន៕

 

 

អានអត្ថបទ៖ វីវរ​ហើយ!…ស្រី​អ៊ីត សាន់ដេ ដក​សិទ្ធិ អានអត្ថបទ៖ ទៅ​រួច​អត់ ខេមរៈ ភូមិន្ទ ចង់​ល្បី​ដូច ខេមរៈ សិរីមន្ត? អានអត្ថបទ៖ បើក​ឆាក​ដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ

 

អត្ថបទ៖ ខុត សីហា