Miley Cyrus ស្រាត​ផ្អើល​អ្នក​លេង​អ៊ីនធឺណិត​ជា​ថ្មី

  • 2015-02-28 16:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មករា Miley Cyrus ​ធ្វើ​ឱ្យមាន​ការ​ភ្ញាក់ផ្អើលពេញ​អ៊ីនធឺណិត បន្ទាប់​ពី​នាងទម្លាយ​​រូប​ស្រាត ដែល​​ថត​ដាក់​ទស្សវដ្ដី V Magazine។ ប៉ុន្តែ​​គេហទំព័រ Daily Mail ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា តារាសំបូរ​រឿង​អាស្រូវ​រូប​នេះ បាន​បញ្ចេញ​រូប​ស្រាតជា​ច្រើន​សន្លឹក​​ទៀត។ ​

 

ទោះបីជាយ៉ាងណា រូប​ស​ខ្មៅ​របស់​តារា​វ័យ​២២​ឆ្នាំ Miley មិន​មែន​ទើប​តែ​ថត​ទេ គឺ​ថត​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤ ពេល​នាង​ទៅ​សម្ដែង​នៅ Art Basel ក្នុង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកមកម្ល៉េះ។ រូប​ភាព​ទាំងនេះ​ ថត​ដោយ​មិត្តភ័ក្តិ​ល្អរបស់ Miley ឈ្មោះ Cheyne Thomas។

 

ពេលកំពុង​សម្ដែង​ ម្ចាស់​បទ" Wrecking Ball” ​បាន​ពាក់​សក់​ពណ៌​ទង់ដែង លេង​ស្តាយ៍ជក់បារី និង​ធ្វើ​សកម្មភាព​រាប់​លុយ​ដុល្លារ។ អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំងនោះ គឺ​នាង​មិន​បាន​ពាក់​អ្វី​ទាំងអស់ ក្រៅ​ពី​ច្រវ៉ាក់​ដែក និង​ខោ​ជើងវែង​ពណ៌​ខ្មៅ ចំណែក​រូប​​មួយ​ផ្សេង​​ទៀត​ Miley ស្ថិត​ក្នុង​​ឈុត​អាវទ្រនាប់​ និង​ហ៊ុំព័ន្ធ​ដោយ​​ខោ​ជើង​វែង​ស​ មើល​ឃើញ​សាច់ កាច់​រាង​យ៉ាង​ស្អាត។

 

មើល​រូប​ខាងក្រោម៖

 

 
 
 

 

 

Miley Cyrus លេង​កាន់​តែ​ខ្លាំង ដោះអាវ​ខ្ទេច​គ្មានសល់

វីដេអូ​​បែប​សិច​របស់ Miley Cyrus ត្រូវ​ដក​ចេញ​ពី​ការ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Daily Mail