ស្រី​ស្អាត​​​​​​ចិន​​រហស្សនាម​​អប្សរ​ថត​ដាក់​ទស្សនាវដ្តី

  • 2015-02-28 16:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liu Mei Han ​ជា​ស្រី​ស្អាត​ចិន​ដែល​អ្នក​លេង​អ៊ីនធឺណិត​ប្រសិទ្ធិនាម​ថា ​ជា​នារី​ដែល​មាន​សម្រស់​ដូច​អប្សរ។ ​​ស្រី​ស្រស់​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ Hunan ​ប្រទេស​ចិន​រូប​នេះ​គឺ​ជា​តារា​ចម្រៀង ​និង​សម្ដែង​ប្រចាំ​ផលិតកម្ម​ EE-Media។ ​​​នាង​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភាសាបរទេស​ក្រុង​ប៉េកាំង​ ជំនាញ​ភាសា​ជប៉ុន។ ​​នាង​អាច​និយាយ​បាន​បី​ភាសា​គឺ​ អង់គ្លេស​ ជប៉ុន ​ចិន​កុកងឺ ​និង​ចិន​កាតាំង។ ​ក្រៅ​ពី​ច្រៀង​ និង​សម្ដែង​ Mei ​អាច​តែង​ចម្រៀង ​និង​លេង​ព្យាណូ​យ៉ាង​ស្ទាត់​ជំនាញ។​​ ​ចង់​ដឹង​ថា ​ម៉េច​បាន​ជា​គេ​ប្រសិទ្ធិនាម​ថា​ជា​អប្សរ​ សូម​មើល​រូប​ថត​បួន​សន្លឹក​ដែល​នាង​ថត​ដាក់​ទស្សនាវដ្ដី​ថ្មីៗ​នេះ។

 
 
 
 
 

ប្រភព៖ ​Xinhua