ជម្រើសជាតិ​សីប៉ាក់តាក្រ គោរពវិញ្ញាណក្ខន្ធ​លោក ឈួន ឡេង ​មក​ពី​មីយ៉ាន់ម៉ា

  • 2015-03-04 21:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​សីប៉ាក់តាក្រ និង សីឈិនឡូន របស់​កម្ពុជា ដែល​កំពុង​តែ​ហ្វឹកហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​គោរព​វិញ្ញាណក្ខន្ធ​ លោក ឈួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​សីប៉ាក់តាក្រ កម្ពុជា ទទួល​មរណភាព នៅ​យប់​ថ្ងៃ​ទី ៤ មីនា នេះ ដោយ​រោគាពាធ​ពី​ចម្ងាយ។

 

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ពួក​គេ​បាន​សរសេរ​ថា៖ «ពួក​យើង​ជា​កីឡាករ​សីដក់ នឹង សី​ឈិនឡូន​ ដែល​កំពុង​ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា មាន​សេចក្ដី​ក្រៀមក្រំ និង សោកស្ដាយ យ៉ាង​ខ្លាំង​ ដែល​បាត់បង់​ថ្នាក់​ដឹកនាំ​ដល់​ល្អ ធ្លាប់​បាន​សម្រេច​សមិទ្ធផល​យ៉ាង​ច្រើន គឺ​លោ​គ្រូ ឈួន ឡេង , ពួក​ខ្ញុំជា កូន ជា ចៅ ជា​សិស្ស ទាំងអស់ សូម អោយ​វិញ្ញាណក្ខន្ធ​លោកគ្រូ ទៅ​ឱ្យ បាន​សេចក្ដី​សុខ។ ពួក​យើង​នឹង​ខំ​ប្រឹងប្រែង ហ្វឹកហាត់​ឱ្យ ល្អ និង ទទួល​បាន​លទ្ធផល​ល្អ នៅ​ក្នុង​ការ​ប្រកួត​នានា ឱ្យ​ ដូច​បំណង​របស់​លោក​គ្រូ​បាន​ផ្ដែផ្ដាំ!»។

 

 

 

 

 

 

 

អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ FB