​ក្រុម​ណា​ខ្លះ​​នឹង​​ឈ្នះក្នុង​សង្គ្រាម​ដណ្ដើម Top៤ យប់​នេះ?

  • 2015-03-04 19:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ English Premier League ​​យប់​នេះ គឺ​ក្រុម​ខ្លាំងៗ​​នឹង​ប្រកួត​ទាំង​អស់​តែ​ម្ដង ដើម្បី​ដណ្ដើម​តំណែង​កំពូល​ទាំង​៤។​ យ៉ាង​ណា​ក្ដី ក្រុម​ Chelsea និង Manchester City ​ពុំ​មាន​អ្វី​ប្លែក​ទេ ទោះ​ឈ្នះ​ឬ​ចាញ់​ក៏​នៅ​តែ​​ឈរ​លេខ១ និង​លេខ​២ដដែល។

 

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​៥​ក្រុម​​ទៀត ដែល​​មាន​ពិន្ទុ​ប្រដេញ​គ្នា​ ​​ក្នុង​ការ​ប្រជែង​យក​​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ សម្រាប់​កៅអី UEFA Champions League រដូវ​កាល​ក្រោយ។ ក្រុម​ Southampton ​បាន​ឡើង​ទៅ​ឈរ​​លេខ​៥​ ជំនួស​ Liverpool ហើយ​ ក្រោយ​ឈ្នះ Crystal Palace ១-០ យប់​មិញ។

 

ដោយ​ឡែក​យប់​នេះ Arsenal, Manchester United, Liverpool និង​ Tottenham Hotspur សុទ្ធ​តែ​​ត្រូវ​ការ​ ៣​ពិន្ទុ​បន្ថែម​​រៀងៗ​ខ្លួន។ ដូច្នេះ​ចង់​ដឹង​អ្នក​ចាត់​ការ​ក្រុម​ទាំង​៤​ និយាយ​អ្វី​ខ្លះ​មុន​ប្រកួត​យប់​នេះ​ សូម​តាម​ដាន​ខាង​ក្រោម​នេះ៖

 

QPR vs Arsenal (ម៉ោង​២:៤៥នាទី)

 

 

លោក Arsene Wenger​ ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​និយាយ​មុន​ប្រកួត​នេះ​​ថា៖ "ខណៈ​ពេល​នេះ ​យើង​មិន​មែន​ជា​ក្រុម​​ប្រជែង​​យក​ជើង​ឯក​ទៀត​ទេ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ ព្រោះ​បើ​យើង​មើល​ទៅ​ Man City គេ​លើ​យើង​តែ​៤​ពិន្ទុ​ ហើយ​បើ​មើល​ទៅ​ក្រុម​ក្រោម​យើង​វិញ គឺ​មាន​ច្រើន​ក្រុម​ទៀត កំពុង​តែ​ប្រជែង​ជាមួយ​យើង។ ដូច្នេះ​វា​ពិត​ជា​ការ​ប្រជែង​មួយ​ ដ៏​តាន​តឹង​បំផុត"។

 

​​Newcastle United  vs Manchester United (ម៉ោង​២:៤៥នាទី)

 

 

​លោក Louis van Gaal ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​ Man Utd បាន​និយាយ​ពី​ក្រុម  Newcastle ថា៖ "ពួកគេ​លេង​បាន​ស៊ី​ចង្វាក់​គ្នា​ណាស់។ ពួកគេ​មាន​​កម្លាំង​ខ្លាំង​ៗ និង​អ្នក​គាំទ្រ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​​ជា​ច្រើន។ ខ្ញុំ​ចូល​ចិត្ត​ដូច​នោះ ហើយ​ខ្ញុំ​ជឿ​ថា​វា​គឺជា​ការ​ប្រកួត​ដ៏​ល្អ ហើយ​យើង​នឹង​ឈ្នះ"។

 

Liverpool vs Burnley (ម៉ោង​៣:០០នាទី)

 

 

លោក Brendan Rodgers ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម បាន​និយាយ​សរសើរ​ដល់ Philippe Coutinho ថា៖ "គាត់​លេង​បាន​ល្អ​ខ្លាំង​ណាស់។​ ជា​ធម្មតា​ គាត់​ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ទៅ​ដល់​ជើង​​អ្នក​ស៊ុត​បញ្ចូល​ទី​តែ​ម្ដង។ ឥឡូវ​ក្រុម​យើង​លេង​ស្រុះ​គ្នា ដែល​ធ្វើ​ឲ្យ​គាត់​អាច​រក​គ្រាប់​បាល់​បាន​បន្ថែម​ទៀត។ ប៉ុន្តែ​សំខាន់​បំផុត​ គឺ​គាត់​សហការ​គ្នា​ បាន​ល្អ​ណាស់​ជា​មួយ​សមាជិក​ក្រុម"។

 

Tottenham Hotspur vs Swansea City (ម៉ោង​២:៤៥នាទី)

 

 

លោក Mauricio Pochettino ​​អ្នក​ចាត់​ការ​ក្រុម​​មាន់​ខ្នាយ​មាស​ Tottenham បាន​និយាយ​ថា៖ "គោល​ដៅ​របស់​យើង​គឺ​ការ​ប្រកួត​បន្ទាប់​មួយ​នេះ។ ឥឡូវ​យើង​នៅ​សល់​ ១២​ប្រកួត​ក្នុង​ដៃ​ទៀត ដូច្នេះ​យើង​ត្រូវ​តែ​បញ្ចប់​រដូវ​កាល​ ឲ្យ​ស្ថិត​នៅ​ចំណុច​ខ្លាំង​បំផុត។ នេះ​គឺ​ជា​គោល​ដៅ​របស់​យើង ហើយ​យើង​ត្រូវ​ការ​ ៣​ពិន្ទុ​ពេញ ពី​ក្រុម Swansea”។

 

គូប្រកួតទាំងអស់ យប់នេះគឺ៖

 

 

តារាង​ពិន្ទុ​

 
តើប្រិយ​មិត្ត​ យល់​ថា​ក្រុម​ណា​ខ្លះ​នឹង​បាន​ ៣​ពិន្ទុ​បន្ថែម​យប់​នេះ?

 

ដោយ​៖ វិន ជីវ័ន្ត ប្រភព៖ EuroSport