Toni Kroos៖ “ខ្ញុំ​មក​ Real ​ដោយ​សារ​លោក Ancelotti”

  • 2015-03-06 16:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Toni Kroos ​បាន​និយាយ​ថា​រូប​គេ​ចូល​រួម​ជាមួយ Real Madrid ​ដោយសារ​ចង់​លេង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ​និង​ចង់​ពង្រឹង​ក្រុម​ស្ដេច​ស​ឱ្យ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

 

 

Kroos ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​សម្រេច​ចិត្ត​ចាកចេញ​ពី Bayern Munich ​មក​អេស្ប៉ាញ​ថា៖ “Ancelotti ​ជា​មូលហេតុ​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​មក​ទី​នេះ។ គាត់​បាន​ពន្យល់​ខ្ញុំ​ច្រើន​ពី​ហេតុ​ផល​ក្នុង​ការ​ចាកចេញ​ពី​អាល្លឺម៉ង់ ហើយ​ប្រាប់​ខ្ញុំ​ទៀត​ថា​មាន​តែ Real ​មួយ​ទេ​ដែល​ជា​ក្លិប​សក្ដិសម​បំផុត​សម្រាប់​ខ្ញុំ​បន្ត​អនាគត”។

 

 

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​និយាយថា​ ​​រូបគេ ​និង​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​​ មាន​ទំនាក់ទំនង​ល្អ​ណាស់ ​ទោះ​ជា​អតីត​អ្នក​ចាត់​ការ​ក្រុម Chelsea ​រូប​នេះ​ដាក់​ឱ្យ​គេ​លេង​នៅ​តំបន់​ដែល​មិន​ធ្លាប់​លេង​ក៏​ដោយ។ “គាត់​ជឿជាក់​លើ​ខ្ញុំ​ខ្លាំង​ណាស់ ទោះ​ជា​ខ្ញុំ​លេង​ខុស​ Role ​ក៏​ដោយ។ ទំនាក់ទំនង​យើង​ល្អ​ណាស់ យើង​តែងតែ​ពិភាក្សា​គ្នា​មុន​ប្រកួត​រហូត ហើយ​គាត់​តែងតែ​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ការ​គួរសម​បំផុត។ យើង​មក​ទី​នេះ​គឺ​មាន​តែ​គោល​បំណង​មួយ​គត់​គឺ​ចង់​ឱ្យ Real Madrid ​ខ្លាំង​ជាង​គេ​លើ​លោក”។ នេះ​ជា​សម្ដី​ Kroos ​បាន​និយាយ។

 

 

 

Toni Kroos ​ផ្លាស់​ពី Bayern Munich ​កាល​ពី​ឆ្នាំ​មុន ​ក្នុង​តម្លៃ​ខ្លួន​២៤​លាន​ផោន​ដើម្បី​មក​ជំនួស​កន្លែង​ Xabi Alonso ។ ​តាំង​ពី​មក​អេស្ប៉ាញ កីឡាករ​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup ​រូប​នេះ ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច​នៅ​អាល្លឺម៉ង់​នោះ​ទេ ប៉ុន្តែ​រូប​គេ​ក៏​បាន​និយាយ​រួច​ហើយ​ថា​មក​ទី​នេះ​គឺ​ដើម្បី​ជួយ​ក្រុម​ មិន​មែន​មក​រក​គ្រាប់​បាល់​នោះ​ឡើយ ៕

 

ចុចអាន៖មែន​ក៏​អី Real Madrid ​លក់​ Di Maria ​ដោយសារ​​មិន​សង្ហា?

 

​ប្រែ​សម្រួល ៖ មុន្នី រម្យ ប្រភព៖ dailymail