ចំណាយ​លុយ​ឲ្យ​សង្សារ​កែ​សុដន់​ថ្ងៃ​ខួប​កំណើត តែ​លទ្ធផល​មិន​នឹក​ស្មាន​ដល់

  • 2015-03-14 23:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ខួប​កំណើត បុរស​ម្នាក់​បាន​បែក​គំនិត​នាំ​មិត្ត​ស្រី​ចូល​គ្លីនិក​កែ​សុដន់​ដោយ​មិន​បាន​​ប្រាប់​ឲ្យ​ដឹង​មុន​ឡើយ។ ខំ​ចំណាយ​លុយ​អស់​យ៉ាង​ច្រើន សង្ឃឹម​ថា​មិត្ត​ស្រី​ពេញ​ចិត្ត ប៉ុន្តែ​បែរ​ជា​ត្រូវ​នាង​ខឹង​យ៉ាង​ខ្លាំង រហូត​កើត​ជា​ហិង្សា​ផង​ដែរ។

 

 

បុរស​វ័យ ២៦​ឆ្នាំ​ឈ្មោះ Wang Chen បាន​កក់​គ្លីនិក​កែ​សម្ផស្ស​ឲ្យ​មិត្ត​ស្រី​ខ្លួន​ដោយ​សំងាត់​នៅ​ក្រុង Zhengzhou ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​សង្ឃឹម​ថា​នាង​នឹង​ភ្ញាក់​ផ្អើល ព្រម​ទាំង​រំភើប​ជាក់​ជា​មិន​ខាន។ លើស​ពី​នេះ រូប​គេ​ថែម​ទាំង​រក​មិត្ត​ភ័ក្តិ​ម្នាក់​ឈ្មោះ Li Wu ឲ្យ​ជួយ​ថត​សកម្មភាព​ទុក​ជា​អនុស្សាវរីយ​ផង​ដែរ។ ​

 

យ៉ាង​ណា​មិញ រឿង​ហេតុ​មិន​បាន​កើត​ឡើង​ដូច​ការ​គិត​ទុក​ឡើយ ហើយ​មិត្ត​ស្រី​ឈ្មោះ Wen Ting បែរ​ជា​ខឹង​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដឹង​រឿង​នេះ ព្រោះ​គិត​ថា​មិត្ត​ប្រុស​មិន​ពេញ​ចិត្ត​ជាមួយ​ទំហំ​សុដន់​របស់​នាង ព្រម​ទាំង​កើត​ជា​ការ​វាយ​ទាត់​ធាក់​ផង​ដែរ។

 

Li Wu ដែល​ជា​អ្នក​រង់​ចាំ​ថត​រូប បាន​និយាយ​ថា បុរស​ជា​សង្សារ​នោះ​ធ្វើ​ការ​សុំទោស និង​និយាយ​ថា​ស្មាន​តែ​នាង​ចូល​ចិត្ត​ទំហំ​សុដន់​ធំ​ជាង​នេះ។ យ៉ាង​ណា​ក៏​ដោយ នារី​ជា​សង្សារ​បាន​បញ្ជាក់​ថា​​ឈប់​ទាក់​ទង​ជាមួយ​បុរស​នោះ​ទៀត​ហើយ ប៉ុន្តែ​បុរស​នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​ឈ្នះ​ចិត្ត​នាង​មក​វិញ៕

 

 

 

ចុចអាន៖ អបអរ​បាល់​សប្បាយ​ចិត្ត​ពេក​បឺត​មាត់​សង្សារ ត្រូវ​មួយ​កំផ្លៀង​អន់​ចង់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​