អាយុ ១២ ​ឆ្នាំ​ចេះ​បង្កើត Google Site ចែក​រំលែក​ចំណេះ​ដឹង​​​វិទ្យាសាស្រ្ត​

  • 2015-03-17 18:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆុន ស្រី​លាភ​ ​ទើប​តែ​មាន​អាយុ​ ១២ ឆ្នាំ​ ប៉ុន្តែ​មាន​សមត្ថភា​ព​អាច​​បង្កើត​​ Google Site មួយ​​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​​​​​លើ​ការ​សិក្សា​មុខវិទ្យាសាស្រ្ត​ និង​​ការ​ស្រាវជ្រាវ​ដល់​​​មិត្ត​អ្នក​សិក្សា។

 

 

 

 

 

ឆុន​ ស្រី​លាភ ដែល​កំពុង​​ទទួល​បាន​​ការ​បណ្ដុះ​បណ្ដាល​នៅ​អង្គការ​សប្បុរសធម៌ឡៃហ្គ័រ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​  Google site ​​​ក្រុម​គេ​ដែល​មាន​គ្នា​ចំនួន ៣​ នាក់​បាន​ចំណាយ​​ពេល​ជាង​មួយ​ខែ​ក្នុង​ការ​រៀបចំ​ធ្វើ​​។

 

ស្រី​លាភ​ថា ការ​បង្កើត​ Google site គោល​បំណង​ដើម្បី​ចែក​រំលែក​ដល់​អ្នក​សិក្សា​ពី​​មេរៀន​​​វិទ្យាសាស្រ្ត ដែល​​​ស្រង់​​​​ចេញ​ពី​​ប្រភព​​នានា​។ ក្នុង​នោះ​មាន​​ដូចជា​មេរៀន ការ​សរសេរ​និងអាន​អក្សរសាស្ត្រ​ខ្មែរ​ , គណិតវិទ្យា , ធ្វើតេស្ត​ខួរក្បាល , វិទ្យាសាស្ត្រ និង​ការ​បង្រៀន​ប្រើ​ប្រាស់​កុំព្យូទ័រ​​ជា​ដើម ដែល​អ្នក​សិក្សា​​​អាច​ចូល​​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​​ឯង។

 

​ការ​បង្កើត​​គេហទំព័រ​ស្រាវជ្រាវ​ស្រី​លាភ​ទទួល​​ការ​ណែ​នាំ​ពី​លោក​គ្រូ​ អ្នក​គ្រូ​ និង​​ការ​ខិតខំ​ប្រឹងប្រែង​​របស់​សមាជិក​ក្រុម​ម្នាក់​ៗ។ ស្រី​លាភ​បាន​បញ្ជាក់​ថា ​ការ​បង្កើត​គេហទំព័រ​នេះ​ក៏​មិន​មាន​ការ​លំបាក​​​ច្រើន​ទេ ដោយ​គ្រាន់​តែ​​មាន​ការ​រៀបចំដូចជា​ត្រូវ​មាន​គណនី​​របស់ Google និង​ការ​ជ្រើសរើស​ទម្រង់​ interface ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ចូល​សិក្សា។ ​

 

ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​ Google Site របស់​ក្រុម ឆុន ស្រីលាភ​បាន​ដោយ​ ចុច​ត្រង់​នេះ....

ចំណែក​​ប្រិយមិត្ត​ចង់បង្កើត​ Google Site ដោយ​ផ្ទាល់​ខ្លួន​ចុច​ត្រង់​នេះ​... រូច​តាម​ជំហាន​ដែល​បាន​ប្រាប់។

 

 

 

 

ចុច​អាន៖ ការ​ពិត​វីដេអូ​ ស៊ន​ សៀវម៉ី​ វាយ​គ្នា​នឹង​តុក្កតា ​ជា​ស្នា​ដៃ​កូន​ខ្មែរ​​​បង្កើត​ឡើង​ទាំង​លំបាក

 

ចុច​អាន៖ ចប់​បរិញ្ញាបត្រ IT មិន​​អស់​ចិត្ត​សម្រេច​បំណងបន្ត​ជំនាញ​​​នៅ​​កូរ៉េ​ទទួល​ប្រាក់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ

 

អត្ថបទ៖ ដារ៉ាឆានី