ស្ពាន​វែង​នៅ​កម្ពុជាចំនួន​១២​ អ្នក​អាច​មិន​ស្គាល់!

  • 2015-03-18 16:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កម្ពុជា​មាន​​ស្ពាន​វែង​ជាង​គេ​​ចំនួន​១២ ស្ពាន​ភាគ​ច្រើន​​បាន​ដាក់​ឱ្យ​ដំណើរ​​​ការ​ ឯ​ស្ពាន​ខ្លះ​ទៀត​​​​​នៅ​មិន​ទាន់​ដាក់​ឱ្យ​ដំណើរ​​ការ​នៅ​ឡើយ​។ ​ខាង​ក្រោម​នេះ​គឺជា​ស្ពានដែល​ត្រូវ​​បាន​កត់​​ត្រា​វែង​ជាង​គេ​៖ ​   -ស្ពាន​អ្នក​​លឿង ​​ប្រវែង​ ២២២០​​ម៉ែត្រ​ ស្ពាន​នេះ​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទី៣​ ​គ្រោង​​នឹង​សម្ពោធ​ដាក់​ឱ្យ​​ដំណើរ​​ការ​នៅ​ដើម​ខែ​ក្រោយ​នេះ​ ស្ថិត​ក្នុង​ខេត្ត​ព្រៃ​វែង។​   -​ស្ពាន​កោះ​កុង​ (ឬ​ស្ពាន​មិត្តភាព​ កម្ពុជា​-ថៃ) ប្រវែង​ ១៩០០ ម៉ែត្រ​។ ស្ពាន​​នេះ​ឆ្លង​កាត់​​ទន្លេ​កោះ​ប៉ោ​ ក្នុង​ខេត្ត​កោះ​កុង​។ ​  -​​ស្ពាន​​សេកុង ប្រវែង​ ១៧៣១​ម៉ែត្រ​ ​ឆ្លង​កាត់​ទន្លេមេគង្គ​ទី​៤ ស្ថិត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ​  -​​ស្ពាន​គីហ្សូណា​ ប្រវែង ​១៥០០ ​ម៉ែត្រ​ ឆ្លង​កាត់​ទន្លេ​មេគង្គ​ទី​​១ ក្នុង​ខេត្ត​កំពង់ចាម​។   -​​ស្ពាន​ព្រែក​តាមាក់ ​ប្រវែង ១០៦០​ម៉ែត្រ​  ឆ្លង​កាត់​ទន្លេ​មេគង្គ​ទី​​២ ខេត្ត​កណ្តាល​។ ​  -ស្ពាន​ព្រែក​​ព្នៅ ​ប្រវែង​ ៩៩៦​​ម៉ែត្រ​ ​កាត់​ទន្លេ​សាប​ ក្នុង​រាជធានី​ភ្នំពេញ​។   -​ស្ពាន​ព្រែក​ក្តាម​ ៩៨១​​ម៉ែត្រ​ កាត់​ទន្លេសាប​ ​ក្នុង​ខេត្ត​កណ្តាល។​   -​ស្ពាន​​កោះ​ពស់​(ឬ​ស្ពាន​តេជោមរកត​) ប្រវែង ៩០០​ម៉ែត្រ​ ឆ្លង​កាត់​សមុទ្រ​ ក្នុង​ខេត្ត​ព្រះ​សីហនុ​។   -​ស្ពាន​តាខ្មៅ​(ឬ​ស្ពាន​ព្រែក​សំរោង​) ប្រវែង​ ៨៥៥​ម៉ែត្រ​ ឆ្លង​កាត់​​ទន្លេបាសាក់​ ក្នុង​ខេត្ត​កណ្តាល​។   -​ស្ពាន​ជ្រោយ​ចង្វារ​ទី​២(ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​) ​ប្រវែង ៧១៩ ម៉ែត្រ​ ​ឆ្លង​កាត់​ទន្លេសាប​ ក្នុង​រាជធានី​ភ្នំពេញ​។   -ស្ពាន​ជ្រោយ​ចង្វារ​ទី​១​ (ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​​) ​ប្រវែង ៧១០​ ម៉ែត្រ​ ​ឆ្លង​កាត់​ទន្លេសាប​ ក្នុង​រាជធានី​ភ្នំពេញ​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម