២ ​បទ​របស់ កាកា កំពុង​ពេញ​និយម​ក្នុង​ខែ​នេះ

  • 2015-03-18 17:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​ពីរ បទ "ពេល​បង​ឱប​គេ​មាន​នឹក​អូន​ទេ" និង​ បទ "បេះដូង​ម៉ែ" របស់ កាកា កំពុង​ពេញ​និយម​សម្រាប់​ស្រទាប់​យុវវ័យ​បច្ចុប្បន្ន​ទាំង​នៅ​ភ្នំពេញ រួម​ទាំង​បណ្ដា​ខេត្ត។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក មុំ មុនីរិទ្ធ។

 

 

 

អ្នក​និពន្ធ​រូប​នេះ ​និយាយ​ថា៖ "ចំពោះ​ការ​និពន្ធ​ខ្ញុំ​បាន​ចំណាយ​ពេល​ក្នុង​ការ​សរសេរ​ឲ្យ​គាត់​យ៉ាង​ប្រិតប្រៀង ហើយ​ជា​លទ្ធផល ឃើញ​មាន​បង​ប្អូន​យើង​គាំទ្រ​ច្រើន ”។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កាកា ថត​បាន​ចម្រៀង​ប្រមាណ​ ៥០ ​បទ ​មក​ហើយ ក្នុង​រយៈ​ពេល​១​ឆ្នាំ​នៃ​ការ​រួមរស់​ក្រោម​ដំបូល​ផលិតកម្ម Diamond Music។

 

អ្នក​គ្រប់​គ្រង​តារា​ចម្រៀង​ផលិតកម្ម​ខាង​លើ​អះអាង​ថា ការ​ថត​ចម្រៀង​ទុក​ជា​ច្រើន​ដូច្នេះ​ជា​គោលការណ៍​ចង់​ឱ្យ​មាន​ចម្រៀង​ស្តុក​ឱ្យ​បាន​ច្រើន។ មុំ មុនីរិទ្ធ បញ្ជាក់​ថា នេះ​ជា​វិធី​បង្ការ ព្រោះ​បើ​សិន​ជា​ម្ចាស់​បទ​មមាញឹក​ចេញ​ទៅ​ច្រៀង​នៅ​តាម​បណ្ដា​ខេត្ត ឬ​ក្រៅ​ប្រទេស​យ៉ាង​ណា​ក៏​ដោយ ក៏​ផលិតកម្ម​នៅ​តែ​អាច​ចេញ​អាល់ប៊ុម​បាន។ អ្នក​និពន្ធ​ដដែល​បញ្ជាក់​ថា មាន​បទ​ជា​ច្រើន​ទៀត​ដែល​និពន្ធ​បទ​ភ្លេង​ថ្មី​សម្រាប់ កាកា រង​ចាំ​តែ​ថ្ងៃ​ចេញ​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ជា​បទ​មនោសញ្ចេតនា និង​ ញាក់​កន្ត្រាក់​អារម្មណ៍៕

 

ពេលបងអោបគេមាននឹកអូនទេ

បេះដូង​ម៉ែ

 

 

អាន​អត្ថបទ៖ រំលឹក!…តារា​វ័យ​កណ្ដាល ​៥ ​រូប កំពុង​លេច​ធ្លោ​ជា​តួ​ឪពុក

អាន​អត្ថបទ៖ អស់​ទាស់​ឆ្នាំ​នេះ ព្រាប សុវត្ថិ លេង​ម៉ា​អស់​ដៃ​ហើយ

 

 

អត្ថបទ៖ សំ ជំនាញ