ការ​គេង​និង​​បន្ទោបង់​លើ​ស្ថានីយ​អវកាស​ មាន​សភាព​យ៉ាង​ណា?

  • 2015-03-26 20:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រមៃ​ថា​អ្នក​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្ថានីយ​អវកាស​របស់​អង្គការ NASA រាប់​ខែ​ រាប់​ឆ្នាំ ដើម្បី​បំពេញ​បេសកកម្ម​លើ​លំហ ដែល​ជា​កន្លែង​​គ្មាន​កម្លាំង​ទំនាញ​ផែន​ដី ហើយ​តើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា ការ​ហូប​ចុក គេង និង​ការ​​ប្រើប្រាស់​បន្ទប់​ទឹក​​របស់​អ្នក​នឹង​មាន​សភាព​យ៉ាង​ណា?

 

 

វីដេអូ៨នាទី​ខាង​ក្រោម នឹង​បង្ហាញ​​ត្រួសៗ​ពី​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំនាញ​អវកាស​ ដូចជា​កន្លែង​គេង និង​បន្ទប់​ទឹក​ជាដើម។ ចំពោះ​បន្ទប់​ទឹក​គឺ​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ ដែល​អាច​ឱ្យ​អ្នក​អវកាស​ទាំង​បុរស​និង​នារី​បន្ទោបង់​​។ បន្ទប់​ទឹក​នៅ​ក្នុង​ស្ថានីយ​អវកាស ប្រើ​ខ្យល់​ជំនួស​ទឹក​​ស​ម្រាប់​បឺត​កាក​សំណល់​​ ដើម្បី​កុំ​ឱ្យ​កាកសំណល់​ប៉ើង​ឬ​ហោះ​ទៅ​ប៉ះ​ខ្លួន​អ្នក​អវកាស ហើយ​ខ្យល់​ទាំង​នោះ​ ​ត្រូវ​បាន​ត្រង​​ឬ​ចម្រោះ​យក​បាក់តេរី​និង​ក្លិន​អាក្រក់​ចោល ឱ្យ​ទៅ​ជា​ខ្យល់​បរិសុទ្ធ​វិញ​។

 

ចំណែក​ឯ​កាកសំណល់​ (លាមក) គឺ​ត្រូវ​សម្ងួត​ ហើយ​បន្ទាប់​មក​ដាក់​​នៅ​កន្លែង​សម្រាប់​ផ្ទុក​កាកសំណល់​មួយ​ដាច់​ដោយ​ឡែក​ រីឯ​កាកសំណល់​រាវ​ត្រូវ​បញ្ចេញ​ចោល​ទៅ​ក្នុង​លំហ។ ចំពោះ​កន្លែង​គេង និង​របៀប​រស់នៅ​លើ​ស្ថានីយ​អវកាស​ផ្សេង​ទៀត ទស្សនា​វីដេអូ៖ ​​​​​​​

 

 

អាន៖ ពេល​អនាគត ផ្ទាំង​សូឡា​​នឹង​​អាច​ផ្ទេរ​ថាមពល​​​ពន្លឺ​ព្រះអាទិត្យ​ពី​​​លើ​អាកាស​​មក​ផែនដី​​

 

ដោយ៖ ប៉ែត ផាន់និត

អត្ថបទថ្មី