ធានារ៉ាប់រង​​​​​​​រាងកាយ​​​តារា​ល្បី​ ត្រឹម​ជើង​មួយ​គូ​​​​​តម្លៃ​ដល់​​​ ​​​១​ពាន់​លាន​ដុល្លារ

  • 2015-03-26 21:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​ចម្លែក​នោះ​ទេ​សម្រាប់​តារា​បរទេស​មួយ​ចំនួន​ដែល​ធ្វើ​ការ​ទិញ​នូវ​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ពួក​គេ​ ។ តែ​អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​គឺ​មាន​តារា​មួយ​ចំនួន​ទិញ​នូវ​ធានា​រ៉ាប់រង​សម្រាប់​​ផ្នែក​មួយ​ចំនួន​​នៃ​រាងកាយ​ដូចជា​ ជើង​​​ ​​​សំឡេង​ ​និង​ស្នាម​ញញឹម​របស់​ពួក​គេ​ថែម​ទៀត​ផង​ ​​ហើយ​បើ​មាន​​ឧបទ្ទវហេតុ​ណាមួយ​​​ពួក​គេ​អាច​ទទួល​បាន​សំណង​ក្នុង​តម្លៃ​កប់​ពពក​។​ ក្នុង​ចំណោម​នោះ​តារា​ចម្រៀង​ Mariah Carey ​ ​​ទិញ​ធានា​រ៉ាប់រង​ថ្លៃ​បំផុត​សម្រាប់​ជើង​មួយ​គូ​របស់​នាង​ ដែល​អាច​ទទួល​បាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ​។ ខាង​ក្រោម​គឺ​ជា​តម្លៃ​នៃ​ធានា​រ៉ាប់រង​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់​របស់​តារា​បរទេស​ទាំង​នេះ៖

 

១. ជើង​​ដ៏​ស្រឡូន​របស់​តារា​ចម្រៀង​ Mariah Carey មាន​តម្លៃ​ធានា​រ៉ាប់រង​រហូត​ដល់​ទៅ​១ពាន់​លាន​ដុល្លារ​

 
 

២. គូទ​របស់​ Jennifer Lopez មាន​តម្លៃ​ដល់​ទៅ​៣០០​លាន​ដុល្លារ​

 
 

៣. ជើង​ដែល​​​​តារា​បាល់​ទាត់​ Cristiano Ronaldo ស្រឡាញ់​ស្មើ​ជីវិត​មាន​តម្លៃ​​ធានា​រ៉ាប់រង​​ ១៤៤​លាន​ដុល្លារ

 
 

៤. ជើង​ទាំង​គូ​​​របស់​កំពូល​កីឡាករ​ David Beckham​ ​​មាន​តម្លៃ ៧០​លាន​ដុល្លារ

 
 

៥. ជើង​ដ៏​វែង​ស្រឡូន​របស់​​តារា​ចម្រៀង​​ Taylor Swift ​ម្ចាស់​បទ ​"Blank Space" ​រូប​នេះ​មាន​តម្លៃ​ដល់​ទៅ​ ៤០លាន​ដុល្លារ ដែល​នាង​បាន​បង្ហើប​ប្រាប់​កាល​ពី​ថ្មីៗ​នេះ​តាម​រយៈ ​Instagram របស់​នាង

 
 

៦. ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​តារា​សម្ដែង​ Julia Roberts មាន​តម្លៃ​ស្មើ​នឹង​៣០លាន​ដុល្លារ

 
 

៧. ខ្លួន​ប្រាណ​របស់​តារា​សម្ដែង​ Daniel Craig ​មាន​តម្លៃ​៩,៥​លាន​ដុល្លារ​

 
 

៨. ចំណែក​ឯ​តារា​ជើង​ចាស់​ Kylie​ Minogue​ បាន​អោយ​ដឹង​ថា​គូទ​របស់​គាត់​មាន​តម្លៃ​ខ្ទង់ ៥​​លាន​ដុល្លារ

 
 

៩. ដើម​ទ្រូង​របស់​តារា​ចម្រៀង​​ Madonna មាន​តម្លៃ ២ ​លាន​ដុល្លារ

 
 

១០. ជើង​ដ៏​​រលោង​របស់ ​តារា​ចម្រៀង​ស្បែក​ខ្មៅ​ស្រអែម​ Rihanna ​មាន​តម្លៃ​ ១ ​លាន​ដុល្លារ

 
 

អាន៖ ១០បទ​​របស់ Pitbull ​ដែល​​អាច​​​ចាក់​រាំ​ម៉ា​សប្បាយ​ក្នុង​ពិធី​ជប់លៀង

 

ប្រែ​សម្រួល​៖​ ហៃ​ សុខ​ហេង ប្រភព​៖ businessinsider, mirror