ស្រី​ស្អាត ម៉ីម៉ី ចូល​សិល្បៈ​ព្រោះ​ខក​ស្នេហ៍

  • 2015-03-27 13:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ីម៉ី បាន​សម្រេច​ចិត្ត​ចូល​សិល្បៈ បន្ទាប់​ពី​ចំណង​ស្នេហ៍​ស៊ី​ជម្រៅ​ជាមួយ​បុរស​ម្នាក់ ដែល​រង់​ចាំ​តែ​ថ្ងៃ​ចូល​រោង​ការ​ទៅ​ហើយ​នោះ បែរ​ឈាន​ដល់​ផ្លូវ​បំបែក​មិន​អាច​ផ្សះផ្សា​បាន​ទៅ​វិញ។ នាង​អះអាង​មក​កាន់ Sabay​ថា ដោយ​សារ​តែ​ពាក្យ​សំដី​ញុះញង់​ពី​សាច់​ញាតិ​ភាគី​ខាង​ប្រុស​ប៉ុណ្ណោះ។

 

 

ម៉ីម៉ី និយាយ​ថា៖"ខ្ញុំ​មាន​​បំណង​តាំង​ពី​ក្មេង​មក​ផង និង​ចង់​បន្លប់​ទុក្ខ​សោក​ពី​ការ​បែកបាក់​ស្នេហា​ផង ទើប​សម្រេច​ចិត្ត​ចូល​សិល្បៈ​តែ​ម្ដង​ទៅ"។ ស្រី​ស្អាត​កូន​កាត់​ចិន​រូប​នេះ​បន្ត​ថា នាង​ទើប​បាន​ចាប់​ផ្ដើម​សិល្បៈ​ប្រមាណ​ជាង​១​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ តាម​រយៈ​ផលិតកម្ម"សាស្ដា" ដោយ​បាន​ថត​MV​បទ"កុំ​ទាន់ Unfriend បង" និង​បទ"អនុស្សាវរីយ៍​ស្រុក​កំពង់​ត្រាច"របស់​ផលិតកម្ម​មួយ​នេះ។

 

តារា​ថ្មី​វ័យ​២៣​ឆ្នាំ​ខាង​លើ​បញ្ជាក់​ថា ការ​ងារ​សិល្បៈ​ហាក់​ដូច​ជា​ហត់​នឿយ​បន្តិច និង​ត្រូវ​ថត​ក្រោម​កម្ដៅ​ថ្ងៃ​ភាគ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ជួយ​ឱ្យ​នាង​អាច​បំភ្លេច​បាន​មួយ​ចំណែក​នៃ​ទុក្ខ​សោក និង​ជំនួស​មក​វិញ​នូវ​ភាព​សប្បាយ​រីករាយ​ខ្លះ​ដែរ។ ម្យ៉ាង​ទៀត នេះ​ជា​ការ​ងារ​មួយ​បាន​ចំណូល​បន្ទាប់​បន្សំ​ផង​ដែរ ក្រៅ​អំពី​ការងារ​ស្នូល​ជា​អ្នក​រៀប​ចំ​ភ្ញៀវ​ទេសចរ​បរទេស មក​កាន់​ប្រទេស​កម្ពុជា។

 

 

 

ទោះ​បី​ជា​យ៉ាង​ណា ស្រី​ស្អាត​មាន​ប្រភព​មក​ពី​ខេត្ត​សៀមរាប​ខាង​លើ​បាន​បញ្ជាក់​ថា ពេល​នេះ​ផលិតកម្ម​នៅ​មិន​ទាន់​មាន​បទ​ចម្រៀង​សម្រាប់​នាង​ថត​ទៀត​នៅ​ឡើយ​ទេ ហើយ​ត្រូវ​រង់​ចាំ​បន្តិច​សិន ខណៈ​ផលិតកម្ម​កំពុង​រៀបចំ​ផលិត​បទ​ចម្រៀង​បន្ត​បន្ទាប់។ ជាមួយ​គ្នា​នោះ តារា​ស្រី​ស្អាត​ទើប​ជួប​វិបត្តិ​ស្នេហ៍​ថ្មីថ្មោង​រូប​នេះ​បន្ថែម​ថា អំឡុង​ពេល​នៃ​ការ​រង់ចាំ នាង​អាច​បំពេញ​ការងារ​ស្នូល​ជា​រៀបចំ​ភ្ញៀវ​ទេសចរ​ជា​ធម្មតា ឬ​អាច​ថត​នៅ​ផលិតកម្ម​ថ្មី ប្រសិន​បើ​មាន​ការ​ផ្ដល់​ឱកាស៕

 

 

អាន​អត្ថបទ៖ ម្នាក់ៗ​សុទ្ធ​សឹង​តែ​ល្បីល្បាញ​ ក្នុង​វិស័យ​​ភាពយន្ត​ខ្មែរ ដឹង​ថា មាន​កម្ពស់​ប៉ុន្មាន​អត់?

អាន​អត្ថបទ៖ ប៉ែន ចំរុង ជ្រើសរើស​​យក​តែ​ ១ ក្នុង​ចំណោម ៥

អាន​អត្ថបទ៖ No More លែង​ហ៊ាន​គិត​រឿង​ស្នេហា

 

 

អត្ថបទ៖ សំ ជំនាញ

រូបថត​៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម