រថយន្ត​ទាំង​ ៨ ​ដែល​ប្រើ​ក្នុង​រឿង​ James Bond ពិសេស​យ៉ាងណា?

  • 2015-03-27 21:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ភាពយន្ត​នីមួយៗ​របស់​​ភ្នាក់ងារ​សម្ងាត់​ ​James Bond ​ព្រោះ​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ទាក់​ទង​ទៅ​នឹង​រថយន្ត​ ហើយ​រថយន្ត​ទាំង​នោះ​បាន​បំពាក់​នូវ​មុខងារ​ពិសេសៗ​មួយ​ចំនួន​​​​ទៀត​ផង។​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បរិយាយ​អំពី​លក្ខណៈ​ពិសេស​របស់​រថយន្ត​ទាំង​៨​ដែល​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​បាន​ស្គាល់​តាម​រយៈ​សាច់​រឿង​របស់​ចារកម្មអង់គ្លេស៖ ​​  

១. Bentley Mulsanne Turbo

​​  

ឡាន​នេះ​មាន​បង្កប់​​​​អាវុធ​ពិសេសៗ​មួយ​ចំនួន​នៅ​ក្នុង​ថត​នៃ​រថយន្ត​។​ វា​មាន​នៅ​ក្នុង​ឈុត​មួយ​នៃ​​រឿង "John Gardner's Role of Honour "។​ ​​  

២. Aston Martin DB5 ​​  

​​  

វា​ជា​ឡាន​ដែល​ល្បី​ជាង​គេ​ក្នុង​ចំណោម​ឡាន​ទាំង​អស់​របស់​ James ​ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ កញ្ចក់​ផ្ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​ធន់​នឹង​គ្រាប់​កាំភ្លើង ​មាន​បំពាក់​កាំភ្លើង​យន្ត​ ​ ផ្លាក​លេខ​ឡាន​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ភ្លាមៗ។ ​ មាន​ប្រព័ន្ធ​តាម​ដាន​​គ្រោះថ្នាក់​ដែល​អាច​កើត​មាន ​ហើយ​បើ​រក​ឃើញ​មាន​មែន​​​​​​កៅអី​ឡាន​អាច​ខ្ទាត​ចេញ​ក្រៅ​ដើម្បី​ការពារ។ ឡាន​មួយ​ប្រភេទ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ចំនួន​ ៦​របស់ ​James ។ ​​  

៣. Aston Martin DB Mark III ​​  

​​  

មាន​មុខ​ក្នុង​ឈុត​មួយ​នៃ​រឿង​ Goldfinger លក្ខណៈ​ពិសេស​របស់​វា​គឺ​ភ្លើង​មុខ ​​​និង​ក្រោយ​អាច​ផ្លាស់​ប្ដូរ​ពណ៌​បាន។​ តួ​ខាង​មុខ​នៃ​ឡាន​​​ស្រោប​ដោយ​ដែក​ថែប ​ថែម​ទាំង​មាន​បង្កប់​កាំភ្លើង​នៅ​ក្រោម​កៅអី​តៃកុង​ឡាន​ទៀត​ផង ។ ​​  

៤. Aston Martin V8 Vantage Volante ​​  

​​  

រថយន្ត​នេះ​​មាន​​កង់​ដែល​បំពាក់​ដែក​គោល ហើយ​វា​ថែម​ទាំង​អាច​បញ្ចៀស​គ្រាប់​រ៉ុកកែត​បាន​ទៀត​ផង។​​​ វា​មាន​វត្តមាន​ក្នុង​រឿង​ "The Living Daylights"។ ​​  

៥. Aston Martin V12 Vanquish ​​  

​​  

រថយន្ត​នេះ​មាន​សមត្ថភាព​ពិសេស​ដោយ​សារ​តែ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ទេ។​ វា​ក៏​មាន​បំពាក់​​​អាវុធ​ពិសេសៗ​ផង​ដែរ ហើយ​កៅអី​អ្នក​បើកបរ​​មាន​លក្ខណៈ​ដូច​​គ្នា​ទៅ​នឹង​ Aston Martin DB5 ​ដូច្នោះ​ដែរ​។ ​​វត្តមាន​របស់វា​​មាន​នៅ​ក្នុង​រឿង​ "Die Another Day"។ ​​  

៦. Aston Martin DBS V12 ​​  

​​  

រថយន្ត​ទំនើប​ដែល​មាន​វត្តមាន​នៅ​ក្នុង​រឿង​ "Casino Royale and Quantum Solace" ​ ​មាន​បង្កប់​នូវ​កាំភ្លើង​ខ្លី​ Walther P99 និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន។​​ ​​  

៧. BMW 750iL ​​  

​​  

មាន​នៅ​ក្នុង​រឿង​ "Tomorrow Never Dies" ​ឡាន​នេះ​អាច​បញ្ជា​តាម​រយៈ​ទូរសព្ទ​របស់​ James​បាន។​​​​ វា​មាន​បំពាក់​ប្រព័ន្ធ​បញ្ជា​រ៉ុកកែត ​ ប៉ះ​កង់​ដែល​បែក​ដោយ​ខ្លួន​ឯង កាត់​ខ្សែ​កាប​​ដែល​​នៅ​ពី​មុខ​ឡាន​ ហើយ​អាច​បាញ់​គ្រាប់​មូល​ដែល​មាន​បន្លា​ស្រួច​​​​​ពី​ខាង​ក្រោយ​បាន ។ ​​  

៨. Wet Nellie ​​  

​​  

ប្រើ​ប្រាស់​ក្នុង​រឿង​ "The Spy Who Loved Me" វា​ជា​ឡាន​តែ​មួយ​គត់​របស់ ​​James ដែល​អាច​បើក​នៅ​ក្នុង​ទឹក​បាន ។

 

អាន៖ Nong Poyd ភេទ​ទី​៣​ទេ តែ​មិត្ត​ប្រុស​វិញ​ទាំង​សង្ហា​ទាំង​​កាលីប

​​  

​ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង ប្រភព​៖​ jamesbond

អត្ថបទពេញនិយម