Justin Bieber ​ភ្លេចប៉ារូល​​លើ​ឆាក​តន្ត្រី

  • 2015-03-30 18:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​មុន​ នៅ​លើ​ឆាក​តន្ត្រី​របស់​តារា​ចម្រៀង​ស្រី​រូប​ស្រស់​ Ariana Grande ដែល​ប្រារព្ធ​ឡើង​នា​ទី​ក្រុង​ Miami តារា​ចម្រៀង​​​​សញ្ជាតិ​កាណាដា​ Justin Bieber​ បាន​ផ្ដល់​​ភាព​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់ ​Ariana ​ដោយ​បាន​បង្ហាញ​ខ្លួន​​ និង​សម្ដែង​បទ​ចម្រៀង "Love Me Harder" ​រួម​គ្នា​នឹង​​​​តារា​ចម្រៀង​ស្រី​រូប​នេះ។​ តែ​អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ Justin ​បាន​ភ្លេច​ប៉ារូល​នៅ​ពេល​កំពុង​សម្ដែង ។

 
 

ម្ចាស់​បទ​ "Baby" បាន​បក​ស្រាយ​ប្រាប់​ទស្សនិកជន​​នៅ​ពេល​បញ្ចប់​ការ​សម្ដែង​ថា​ខ្លួន​ពិត​ជា​សោក​ស្ដាយ​ដែល​បាន​ភ្លេច​ប៉ារូល​បទ​ចម្រៀង​។ តារា​រូប​នេះ​បាន​បន្ត​ទៀត​ថា​គាត់​បាន​ព្យាយាម​ទន្ទេញ​ប៉ារូល​នៅ​ខាង​ក្រោយ​ឆាក​រយៈ​ពេល​មួយ​ម៉ោង​មក​ហើយ។

 

ចំណែក​ឯ​ Ariana វិញ​ក៏​មិន​មាន​បង្ហាញ​ប្រតិកម្ម​អ្វី​​ចំពោះ​បញ្ហា​នេះ​ទេ​​ ហើយ​ពួក​គេ​បាន​បន្ត​សម្ដែង​​បទ​ចម្រៀង​ " As Long As You Love Me “ ​របស់​ Justin ផង​ដែរ។

 

សូម​មើល​វីដេអូ៖

 

 

អាន៖ ឡូរ៉ា​ ម៉ម ទម្លាយ​តារា​ចម្រៀង​ក្នុងចិត្ត​ដែល​អ្នក​ខ្លះ​ស្មាន​មិន​ដល់

 

ប្រែ​សម្រួល​៖​ ហៃ​ សុខ​ហេង ប្រភព​៖​ nydailynews

អត្ថបទពេញនិយម