បទ​ចម្រៀង​ដំបូង​របស់​ក្រុម​​ K-pop​ ​​​ទាំង​១០​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​

  • 2015-03-31 23:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យើង​សង្កេត​ឃើញ​ថា​ក្នុង​វិស័យ​​ K-pop​​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ដោយ​សារ​​តែ​មាន​ការ​ប្រឡូក​ពី​ក្រុម​តារា​ចម្រៀង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ ហើយ​​មាន​ក្រុម​ខ្លះ​ទទួល​បាន​គាំទ្រ​ខ្លាំង​ ចំណែក​ឯ​ក្រុម​ខ្លះ​ទៀត​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ប៉ុន្មាន​នោះ​ទេ។ ចង់​ដឹង​ថា​ក្រុម​K-pop​ណា​ខ្លះ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​ប្រឡូក​សិល្បៈ​ដំបូង​ ចូរ​យើង​តាម​ដាន​ទាំង​អស់​គ្នា​៖

 
 

១. បទ “Fire” របស់​ 2NE1 ដែល​ចេញ​នៅ​ឆ្នាំ​២០០៩​ទទួល​បាន​ការ​ចុច​មើល​ចំនួន​ ៣៨លានដង

 

 

២. បទ “Face” របស់​ក្រុម​ចម្រៀង​បុរស​ NU'EST នា​ឆ្នាំ ២០១២ ​មាន​ការ​ចុច​មើល​ចំនួន​ ៣៥លាន​ដង

 

 

៣. "MAMA" របស់​ EXO-K ចេញ​នៅ​ឆ្នាំ ២០១២​ ត្រូវ​បាន​គេ​ចុច​មើល​ចំនួន​២៩​លាន​ដង

 

 

៤. miss A បាន​ចេញ​បទ​ចម្រៀង​ដំបូង “Bad Girl, Good Girl” នា​ឆ្នាំ​២០១០​ ទទួល​បាន​ការ​ចូល​មើល​ចំនួន​ ២៥​លាន​ដង​

 

 

៥. “Not Spring, Love, or Cherry Blossoms” របស់​ក្រុម High4 ច្រៀង​រួម​គ្នា​ជា​មួយ​ស្រី​ស្អាត​ IU ​ដែល​ទើប​តែ​ចេញ​នៅ​ឆ្នាំ២០១៤ ទទួល​បាន​ការ​ទស្សនា​ចំនួន​ ២០លាន​ដង

 

 

៦. “Boyfriend” របស់​ Boyfriend ឆ្នាំ២០១១ ទទួល​បាន​ការ​ទស្សនា​ចំនួន​១៩​លាន​ដង

 

 

៧. 4Minute ជា​មួយ​បទ “Hot Issue” ទទួល​បាន​ការ​ចូល​មើល​ចំនួន​១៨​លាន​ដង ដែល​ចេញ​នា​ឆ្នាំ​២០១០

 

 

៨. Akong Musician បាន​ចេញ​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន “200%” ​ជា​មួយ​ផលិតកម្ម YG នា​ឆ្នាំ២០១៤ ហើយ​ទទួល​បាន​ការ​ទស្សនា​ដល់​ទៅ​១៧​លាន​ដង

 

https://www.youtube.com/watch?v=0Oi8jDMvd_w

 

៩. តារា​ចម្រៀង​ទោល​ Lee Hi បាន​ចេញ​បទ​ចម្រៀង​ "1.2.3.4” នៅ​ឆ្នាំ​២០១២​ ហើយ​ទទួល​បាន​ការ​ចុច​មើល​ចំនួន​១៥​លាន​ដង

 

 

១០. Red Velvet ក្រុម​ចម្រៀង​ស្រី​ស្រស់​មួយ​នេះ​បាន​ចេញ​បទ​ចម្រៀង​ដំបូង "Happiness” ​នៅ​ឆ្នាំ​២០១៤​ ហើយ​ចំនួន​​ទស្សនា​មាន​ដល់​ទៅ​១៥​លាន​ដង​​​​

 

 

អាន៖ Justin Bieber ​ភ្លេចប៉ារូល​​លើ​ឆាក​តន្ត្រី

ប្រែ​សម្រួល​៖​ ហៃ​ សុខ​ហេង​​