Cellcard ផ្ដល់​ ២ ម៉ឺន​ដុល្លារបំពេញ​បំណង​ សៀវម៉ី ​កសាង​អាគារ​ក្លិប​ផ្ទាល់​ខ្លួន​

  • 2014-10-09 00:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Cellcard បាន​សម្រេច​ផ្ដល់​ជា​កញ្ចប់​ទឹក​ប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​​​ដើម្បី​សាងសង់​អាគារ​ផ្ទាល់​ខ្លួន​ឱ្យ​កីឡា​ការិនី ម្ចាស់​មេដាយ​មាស កីឡា​តេក្វាន់ដូ​មក​ពី​ព្រឹត្តិការណ៍​ Asian Games 2014 ស៊ន សៀវម៉ី

 

កីឡា​ការិនី ស៊ន សៀវម៉ី និង​មេដាយ​ដែល​ដណ្ដើម​បាន

លោក ញ៉ាណ សុខវិសាល មន្រ្តី​របស់​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​លើក​ឡើង​ថា ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​នេះ​​ដើម្បី​សម្រេច​បំណង​ដល់​កីឡា​ការិនី ម្ចាស់​មេដាយ​មាស ដែល​ចង់​មាន​ក្លិប​សម្រាប់​បង្វឹក​កីឡា​តេក្វាន់ដូ​ប្រភេទ WTF ផ្ទាល់​ខ្លួន។

 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង លោក ញ៉ាណ សុខវិសាល បាន​ពិភាក្សា​គ្នា​ពី​​កិច្ចសន្យា​​ឧបត្ថម្ភ ដល់​សៀវម៉ី ជាមួយ​ខាង នាយក​ប្រតិបត្តិ​របស់ Cellcard នៅ​ព្រឹក​ថ្ងៃ​ទី ៨ តុលា នេះ។ ក្រៅពី​ទទួល​បាន​កញ្ចប់​ទឹក​ប្រាក់​ជា​សាងសង់​អាគារ​នេះ សៀវម៉ី ក៏​នឹង​ទទួល​បា​ស៊ីមកាត​លេខ​ពិសេស និង​ក៏​អាច​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សុឆ្ឆន្ទៈ របស់​ក្រុមហ៊ុន​មួយ​នេះ​ថែម​ទៀត​ផង។

 

ចំណែក​ការ​សាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ដែល​ សៀវម៉ី រក​ទីតាំង​​ឱ្យ​​បាន​ជាក់លាក់​មួយ៕

 

អត្ថបទ៖ ម៉ឺន រស្មី