មើល​​ឈុត Jonghyun និង Seung Yeon ​ស៊ី​អារម្មណ៍​ក្នុង​អាង​ទឹក ចេញ​ចំហាយ​ភាយ​ៗ​

  • 2015-04-13 17:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង Jonghyun មក​ពី​ក្រុម CNBLUE និង​តារា​សម្ដែង Gong Seung Yeon បាន​ក្លាយ​ជា​​គូ​ស្វាមី​ភរិយា​ថ្មី​ក្នុង​កម្មវិធី​ “We Got Married”។ ក្នុង​វគ្គ​ថ្មី​ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា តារា​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​ចាប់​អារម្មណ៍​ខ្លាំង តាម​រយៈ​ឈុត​មួយ ដែល​អ្នក​ទាំង​ពីរ​​ងូត​ទឹក​ក្នុង​អាង​ទឹក​ក្ដៅ​ជាមួយ​គ្នា។

 

តារា​ទាំង​ពីរ​រូប ដែល​សម្ដែង​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ក្នុង​កម្មវិធី​នេះ បាន​និយាយ​ថា ពេល​ថត​ឈុត​នេះ ពួក​គេ​មិន​ហ៊ាន​មើល​គ្នា​ចំ​ៗ​ទេ ព្រោះ​អៀន​គ្នា​ទៅ​វិញ​ទៅ​មក។ Gong Seung Yeon និយាយ​ថា “ខ្ញុំ​មើល​ឃើញ​ទាំង​អស់​គ្រាន់​តែ​មើល​ឃើញ​មិន​សូវ​ច្បាស់។ ស្បែក​គាត់​ស​ឡើង​ស្លេក មើល​មួយ​ភ្លែត​អាច​ច្រឡំ​ថា​បិសាច​ជញ្ជក់​ឈាម”។ ចំណែក Jonghyun និយាយ​ថា “ខ្ញុំ​អត់​បាន​មើល​អី​ទេ។ ខ្ញុំ​ចង់​សម្លឹង​មើល​ក្រោម​ទឹក​ដែរ​តែ​អត់​ហ៊ាន”។

 

ក្នុង​វគ្គ​នេះ​ដែរ​ តារា​ទាំង​ពីរ​ដួង​ក៏​មាន​ឈុត​ផ្អែមល្ហែម​ជាមួយ​គ្នា​មួយ​ចំនួន​ទៀត​ដែរ ដូច​ជា​ឈុត​រៀន​សរសេរ​អក្សរ​បុរាណ និង​ឈុត​ជិះ​កន្ត្រក​វិល​ជាមួយ​គ្នា​ជា​ដើម។ ទស្សនា​វីដេអូ​ដែល​ពួក​គេ​សម្ដែង​តែ​ម្ដង៖

 

 

 ចុចអាន៖តារា​ស្រី​ទាំង​៧​​​ដែល​មាន​សំណាង​ទទួល​ស្នាម​ថើប​ពី​ ​Lee Min Ho

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop