វត្ត​ថ្ម​ស​​នៅ​ខេត្ត​កោះកុង​ អត់​សូវ​មាន​មនុស្ស​​ច្រើន​ព្រឹក​នេះ

  • 2015-04-14 20:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ​ ក្នុង​ថ្ងៃ​​​ទី​១​​នៃ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ​​ គឺ​អត់​​​សូវ​មាន​យុវវ័យ​​​​ទៅ​​​វត្ត​​​អង្គ​សិលា​មុនី​ ហៅ​វត្ត​​ថ្ម​សទេ។ ​វត្ត​នេះ​​​​ស្ថិត​​នៅ​ក្នុង​ភូមិ​ ថ្មស ​ឃុំ​​ ថ្មស​ ស្រុក បុទុមសាគរ​ ខេត្ត កោះកុង។ មាន​តែ​ចាស់​ទុំ​ទេ​ដែល​ទៅ​វត្ត​ប្រគេន​ចង្ហាន់​​ព្រះ​សង្ឃ​ និង​​រាប់​បាត​នា​ព្រឹក​នេះ។​ ​ចំណែក​​ការ​លេង​ល្បែង​កម្សាន្ត​ ការ​ជួប​ជុំ​មិត្តភ័ក្ដិ  រាំធុង​បាស​ និង​ការ​លក់​ចំណី​អាហារ​ គឺ​មាន​តែ​ពេល​យប់​ទេ។ ​នៅ​វត្ត​ដដែល​នេះ​គេ​សង្កេត​ឃើញ​​មាន​មនុស្ស​ទៅ​លេង​ច្រើន​នា​ថ្ងៃ​ទី​ ២ និង​ ទី​៣​​​ ជា​រៀង​រាល់​ឆ្នាំ​។ ​​​​​អ្នក​នៅ​ទី​នោះ​ភាគ​​ច្រើន​លេង​​​​ល្បែង​កម្សាន្ត​ដូច​ជា​​ ​ការ​លេង​ប៉ាត​ម្សៅ ​និង ចាក់​ទឹក​​ជា​ដើម។​ ​