អែនឌី ដាក់​ផែន​ការ​វិល​វិញ

  • 2015-04-20 17:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អែនឌី និង​ តារា​ចម្រៀង​ស្រី​ ២ ​រូប​ទៀត បាន​បង្ហាញ​គម្រោង​ត្រៀម​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មក​វិញ​ហើយ ក្រោយ​ចំណាយ​ពេល​សម្ដែង​ ​១ ​ខែ ​កន្លះ ​នៅ​ប្រទេស​បារាំង។

 

 

តារា​ខាង​លើ ​និយាយ ​ថា ពូក​គេ​នឹង​ចាកចេញ​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី ​២២​ ខែ ​មេសា​ ខាង​មុខ​នេះ។ ជាមួយ​គ្នា​នោះ អែនឌី បាន​បន្ថែម​ទៀត​ថា លទ្ធផល​នៃ​ការ​សម្ដែង​ក្រៅ​ប្រទេស​របស់​អ្នក​ទាំង ​៣ ​លើក​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​កត់សម្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ទី​នោះ។ តារា​រូប​នេះ​និយាយ​ថា៖ "ពួក​យើង​ទទួល​បាន​លទ្ធផល​ល្អ​ណាស់ ព្រោះ​មាន​អ្នក​ទៅ​ទស្សនា​ប្រមាណ​ជិត​ ១០០០​ នាក់​ ឯ​ណោះ"។

 

តាម​រយៈ ​Sabay អែនឌី បាន​ចាត់​ទុក​ថា ដំណើរ​សម្ដែង​ច្រៀង​លើក​នេះ ជា​ជោគជ័យ​សម្រាប់​ពូក​គេ ខណៈ​ប្រទេស​បារាំង​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ដូច​សហរដ្ឋអាមេរិក​។

 

អែនឌី បាន​បញ្ជាក់​ទៀត​ថា ក៏​មាន​អ្នក​ទាក់​ទង​ដើម្បី​ទៅ​សម្ដែង​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅ​ឡើយ។ អែនឌី ​មិន​ដឹង​ថា ត្រូវ​សម្រេច​ចិត្ត​យ៉ាងណា​នោះ​ទេ រង់​ចាំ​ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​សិន ទើប​ពិភាក្សា​ជាមួយ​អ្នក​ជ្រោមជ្រែង​រូប​នោះ បន្ទាប់​មក​ធ្វើ​ការ​សម្រេច​ចិត្ត៕

 

អាន​អត្ថបទ៖ ជីជី ថា​ រក​ស៊ី​បាន​តែ​ជិតៗ

អាន​អត្ថបទ៖ វីដេអូ​សិច តារា​ខ្មែរ​ល្បី​ឈ្មោះ ៥​ ដួង ធ្លាប់​ល្បី​ថា​​ធ្លាយ​!

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម