​រថយន្ត​គ្មាន​មនុស្ស​បើក​​​​ថ្មី​របស់ GM ទំនើប​​នឹក​ស្មាន​មិន​ដល់​

  • 2015-04-22 16:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​អាមេរិក General Motor (GM) បាន​បញ្ចេញ​គំរូ​រថយន្ត​អគ្គិសនី​គ្មាន​មនុស្ស​បើក​ដ៏​ទំនើប​បំផុត​​មួយ​ឈ្មោះ Chevrolet-FNR​ ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​សៀងហៃ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារ​រថយន្ត​នេះ​មាន​រាង​ប្លែក​មិន​​ធ្លាប់​មាន។

 

 

ចង្កៀង​មុខ​របស់ Chevrolet-FNR ជា​ប្រភេទ ឡាស៊ែរ​គ្រីស្តាល់ រី​ឯ​ទ្វា​រ​សង​ខាង​របស់​​​វា បើក​សំកាំង​ឡើង​ទៅ​លើ យ៉ាង​ទំនើប​អស្ចារ្យ។ ដោយ​ឡែក​សម្រាប់​កៅ​អី​ពីរ​​ខាង​​មុខ​អាច​បង្វិល​​បាន​ ១៨០ដឺក្រេ (បង្វិល​ទៅ​ក្រោយ) ដែល​អាច​ឱ្យ​អ្នក​ដំណើរ​​​​ទាំង​មុខ​ទាំង​ក្រោយ​អង្គុយ​ទល់​មុខ​គ្នា​ជជែក​គ្នា​បាន​។ លើស​ពី​នេះ​​ វា​​មាន​ប្រព័ន្ធ​ Sensor និង​រ៉ាដា​ ដែល​អាច​ចាប់​យក​​បរិស្ថាន​នៅ​ក្បែរ និង​​មាន​ប្រព័ន្ធ​បញ្ជា​រថយន្ត​ដោយ​ប្រើ​ភ្នែក​ផង​ដែរ។

 

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន GM រថយន្ត​គ្មាន​មនុស្ស​បើក Chevrolet-FNR​ ដ៏​ទំនើប​ផុត​លេខ​នា​ពេល​អនាគត​នេះ គ្រាន់​តែ​ជា​គំរូ​នៅ​ឡើយ មិន​ទាន់​មាន​ការ​បរិច្ឆេទ​ផលិត​ដាក់​លក់​លើ​ទីផ្សារ​​នោះ​​ទេ។ ប៉ុន្តែ​បើ​តាម​រូបរាង​ប្លែក​​​របស់​រថយន្ត​នេះ គឺ​ចង់​បញ្ជាក់​ថា GM កំពុង​តែ​ព្យាយាម​ផ្ដល់​​ភាព​ស៊ីវិល័យ​​ទៅ​កាន់​អតិថិជន​ សម្រាប់​អនាគត​ដ៏​ឆាប់​ខាង​មុខ។

 

 

បើ​និយាយ​បច្ចេកវិទ្យា​បំពាក់​ក្នុង​​រថយន្ត Chevrolet-FNR គឺ​ស្រដៀង​គ្នា​បន្តិច​ទៅ​នឹង​គំរូ​​រថយន្ត​គ្មាន​មនុស្ស​បើក​ Mercedes-Benz F 015 របស់​ក្រុមហ៊ុន Mercedes-Benz ខណៈ​រូបរាង​សុទ្ធ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ដូច​គ្នា៕

 

 

 

 

 

 

 

Mercedes-Benz F 015 របស់​ក្រុមហ៊ុន Mercedes-Benz

 

 

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី